ព័ត៌មានជាតិ
លម្អិត!! ករណីបាញ់ប្រហារលើនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ
ករណីបាញ់ប្រហារលើមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បណ្ដាលឲ្យស្លាប់នោះ គឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ដរបស់ក្រុមជនដៃដល់ បានបើក បុករថយន្ដជនរងគ្រោះពីក្រោយបណ្ដាលឲ្យរងការខូចខាត ហើយជនរងគ្រោះបើករថយន្ដមកបាំងពីមុខរថយន្ដជនដៃដល់និងដកកាំភ្លើងខ្លីម៉ាក Glock 19 ភ្ជង់លើរថយន្ដជនដៃដល់ បំណងមិនឲ្យគេចខ្លួន ដើម្បីសម្រុះសម្រួលគ្នា។

យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង៤៦នាទី ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នកការនគរបាលរាជធានីភ្នំពេញ និងឈ្មោះ ង៉ាន់ ភីលីន ភេទ្យប្រុស អាយុ២៩ឆ្នាំ បានចេញពីហូបស៊ុបនៅម្ដុំវត្តភ្នំ ដោយបើករថយន្ដម៉ាក FORD RAPTER ពណ៍ ស បាក់ស្លាកលេខ ភ្នំពេញ2BD 3738 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតមកលិច។ ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដម៉ាកLEXUS RX 300 ពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប2A 4546 បានមកបុកពីក្រោយបណ្ដាលឲ្យរងការខួចខាត។ ពេលនោះជនរងគ្រោះ បានបើករថយន្ដមកបាំងពីមុខររថយន្ដបង្ក និងដកកាំភ្លើងខ្លីម៉ាកGLORCK 19 ភ្ជង់បំណងមិនឲ្យបើកគេចខ្លួន។ បន្ទាប់មកជនបង្កទាំងពីរនាក់ក៏ចុះមកចរចារជាមួយជនរងគ្រោះ ដោយព្រមយករថយន្ដរបស់ជនរងគ្រោះទៅជួសជុលនៅម្ដុំក្រោយមន្ទីរពេទ្យលោកសង្ឃ ហើយក៏បើករថយន្ដអែបគៀនទាំងអស់គ្នា។ ពេលដែលជនរងគ្រោះនិងឈ្មោះ ង៉ាន់ ភីលីន កំពុងអង្គុយមើលរថយន្ដដែលខូចខាត ស្រាប់តែជនបង្កទាំងពីរនាក់ដកអាវុធខ្លីមិនចាំម៉ាក ពណ៍ទឹកប្រាក់ បាញ់ជនរងគ្រោះពីក្រោយចំនួន៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយជនដៃដល់ទាំងពីរនាក់ឡើងជិះរថយន្ដគេចខ្លួនបាត់។

រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ នេះ សមត្ថកិច្ចបានប្រទះឃើញរថយន្ដរបស់ជនដៃដល់ ដែលគេបើកយកទៅប្លុងចោលនៅសង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ តែត្រូវបានជនបង្កដោះស្លាកលេខទៅបាត់ ខណៈជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់៕
អត្ថបទ ៖ សុខុម




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


