ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកគ្រូ នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង
ដើម្បីជួយ សម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យ ចាប៉ីដងវែងនោះ ទើបនៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារមនុស្សធម៌ដឹកនាំដោយលោក ជិន ប៊ុនធឿន យកអំណោយប្រចាំឆ្នាំទៅផ្តល់ជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សព្វថ្ងៃលោក មានអាយុ ៧៥ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទង ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ហើយនៅរសៀលថ្ងៃដដែល ក្រុមការងារបានបន្តនាំយកអំណោយរបស់សម្តេចទាំងពីរទៅប្រគល់ជូនលោកតា នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញ មានអាយុ ៦៤ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

អំណោយដែលត្រូវផ្តល់ជូនលោកព្រឹទ្ធាចារ្យទាំងពីររួមមាន គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ១ឈុតធំ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកា ឧបត្ថម្ភប្រចាំឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន។

លោកតាព្រឹទ្ធាចារ្យបានសម្តែងនូវកី្តរំភើបក្រៃលែង និងថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេដែលតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់ពួកគាត់ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកតាបានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌ដើម្បីដឹកនាំប្រទេសជាតិអោយកាន់តែរីកចំរើនបន្តទៅទៀត។

សូមបញ្ជាក់ថា ដោយសារកត្តាសុខភាពរបស់ព្រឹទ្ធាចារ្យទាំងពីរកាន់តែទ្រុឌទ្រោម និងពិការភ្នែកមិនអាចមើលអ្វីឃើញពិបាកក្នុងការធ្វើដំណើរផងនោះ ធ្វើអោយលោកមិនអាចប្រកបរបរដេញចាប៉ីដងវែងដើម្បីរកប្រាក់ ចំណូលមកចិញ្ចឹមជីវភាពប្រចាំថ្ងៃដូចមុនទៀតបានឡើយ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


