ព័ត៌មានជាតិ
សណ្តែកបារាំង នៅតែមានតម្លៃខ្ពស់ក្នុងទីផ្សារ ទោះមិនសូវមានអ្នកដាំ
សណ្តែកបារាំង កសិករយើងដាំតិចតួចបំផុត តែតម្រូវក្នុងទីផ្សារច្រើនធ្វើឲ្យប្រភេទសណ្តែកបារាំងនេះ មានតម្លៃខ្ពស់ក្នុងទីផ្សារ។

សណ្តែកបារាំងមានរាងដូចសណ្តែកគួរ តែវាមានប្រវែងខ្លីជាងសណ្តែកគួរហើយមានរសជាតិឆ្ងាញ់ជាងសណ្តែកគួរ។ កសិករ រ៉ាន់ រស់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបាននិយាយថា ឧស្សាហ៍ដាំសណ្តែកបារាំងនេះ ក៏ព្រោះតែបានថ្លៃខ្ពស់ក្នុង១គីឡូក្រាម៦ពាន់ទៅ៧ពាន់រៀល។ រ៉ាន់ បានបន្តទៀតថា សណ្តែកបារាំង ដាំដោយធ្វើទ្រើងដូចជា តាសក់ និងសណ្តែកគួរដែរ ប៉ុន្តែត្រូវការប្រើប្រាស់ទឹកច្រើន ក្នុងការថែទាំសណ្តែកបារាំងនេះ តែក្នុងរយៈពេល១ខែប៉ុណ្ណោះ បានផលទៅហើយ។


កសិករដដែលនេះ បានរៀបរាប់ទៀតថា នៅក្នុងដីឡូតិ៍មួយនេះ លោកចំណាយការដាំផ្កាម្លិះផង និងសណ្តែកបារាំងតិចតួចផង។ ក្នុងរយៈពេល៣ថ្ងៃម្តង រ៉ាន់អាចបេះប្រមូលផលសណ្តែកបារាំងបាន៣០គីឡូក្រាមយកទៅលក់លើទីផ្សារ៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ ពលរដ្ឋស្រុកព្រៃឈរ នៅតែដាប់ត្បាល់ថ្មលក់ ទោះ១ថ្ងៃផលិតបានតែ២ ព្រោះជារបរតពីដូនតា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់