ព័ត៌មានជាតិ
លោក សេង ធារិន ជួបសំណេះសំណាលក្រុមកីឡាករក្បាច់គុនកងពលតូចថ្មើរជើងលេខ ៥១
លោកឧត្ដមសេនីយ៍ទោ សេង ធារិន នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានអញ្ជើញសំណេះសំណាល និងផ្តល់ឱវាទដល់ក្រុមកីឡាករ ចំនួន ១១ នាក់ របស់អង្គភាពកងពលតូចថ្មើរជើងលេខ ៥១ យោធភូមិភាគទី ៥។

ក្នុងនោះ ក្រុមកីឡាករ ត្រៀមទៅហ្វឹកហាត់កីឡាក្បាច់គុន នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ដល់ខែឧសភា ឆ្នាំ ២០២៣ និងវិលត្រឡប់ចូលរួមការប្រកួតដណ្ដើមមេដាយស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងវិញ្ញាសាកីឡាបញ្ចាសិលាឆ្នាំ ២០២៣ ជាពិសេសចូលរួមចំណែកផ្សព្វផ្សាយក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ។

លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី ៥ បានធ្វើការកោតសរសើរដល់យោធិនដែលខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការហ្វឹកហាត់ រហូតទទួលការជ្រើសរើសពីសហព័ន្ធគុនល្បុក្កតោកម្ពុជា ទៅបន្តហ្វឹកហាត់នៅបរទេសបន្ថែមទៀត ដែលនេះគឺជាឱកាសមាសសម្រាប់ប្អូនៗ ក្នុងការបញ្ចេញសមត្ថភាព កសាងស្នាដៃ ជូនអង្គភាព និងជាតិមាតុភូមិកម្ពុជារបស់យើង ជាពិសេសត្រូវគោរពរាល់បទបញ្ជាផ្ទៃក្នុង ការណែនាំ និងគោរពច្បាប់នៅប្រទេសគេឲ្យបានល្អ រក្សាបាននូវសេចក្ដីថ្លៃថ្នូរ សក្ដិសមជាយោធិនកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ទោ ក៏បានឧបត្ថម្ភថវិកាដល់ក្រុមកីឡាករ ១១ នាក់ និងអ្នកគ្រប់គ្រងចំនួន ១ នាក់។ ក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០ រៀល និងជូនពរឲ្យប្អូនទាំងអស់គ្នាហ្វឹកហាត់ជោគជ័យ ទទួលបានមេដាយគ្រប់ៗគ្នា៕
អត្ថបទ ៖ អ.ពៅ

-
ចរាចរណ៍១៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់