ព័ត៌មានជាតិ
មន្ត្រីមន្ទីរសាធារណការខេត្តស្ទឹងត្រែង រៀបចំសណ្ដាប់ធ្នាប់តាមចំណុចផ្លូវខ្វែងដែលតែងបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់
ចំណុចផ្លូវខ្វែងដែលមានកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ បិទបាំងផ្លូវឆ្លងកាត់ ពិបាកមើលផ្លូវ បង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ត្រូវបានមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ចុះរៀបចំសណ្ដាប់ធ្នាប់ លើកកម្ពស់សោភណភាពបរិស្ថានក្នុងទីក្រុងឲ្យល្អប្រសើរ។

ការរស់នៅរបស់ប្រជាពលរដ្ឋ បង្ហាញពីការចូលរួមគោរពច្បាប់ទម្លាប់បានល្អ និងធ្វើឲ្យតាមតំបន់និមួយៗ ទទួលបានការលើកសរសើរពីភ្ញៀវទេសចរផងដែរ។

លោក គង់ សុធា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បញ្ជាក់ថា ផ្លូវខ្វែងនេះស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវបានមន្ត្រីមន្ទីរសាធារណការ ស្នើសុំឲ្យបងប្អូនអ្នកប្រកបរបរអាជីវកម្មតាមដងផ្លូវ ចូលរួមជាមួយមន្ត្រីជំនាញ អនុវត្តរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ។

លោកបន្ថែមថា ទីតាំងអាជីវកម្ម ត្រូវបង្ខិតចូលតាមអាជ្ញាធរក្រុងបានកំណត់ ដើម្បីរួមគ្នាការពារ និងលើកកម្ពស់សុវត្ថិភាព ព្រោះចំណុចផ្លូវខ្វែងនិមួយៗ កន្លងមកមានរថយន្តតូច-ធំ បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសផងដែរ។

លោកបន្តថា ការងារសណ្ដាប់ធ្នាប់សាធារណៈ ជាកាតព្វកិច្ចរបស់ជនគ្រប់រូប ព្រោះវាពាក់ព័ន្ធ និងតម្រូវឲ្យប្រជាពលរដ្ឋយើងម្នាក់ៗ ត្រូវមានឧត្ដមគតិរួមគ្នាគិត រួមគ្នាធ្វើ និងជួយរៀបចំទីតាំងតំបន់រស់នៅនិមួយៗ ព្រមទាំងកន្លែងលក់ដូរឲ្យមានសោភណភាពស្អាតផងដែរ។

លោក ភ័គ្រ ចិត្រា អាជីវករលក់ចំណីអាហារនៅចំណុចផ្លូវបំបែកជាបួនក្នុងសង្កាត់ព្រះបាទ បានទទួលយកការណែនាំនេះ ព្រោះជាផ្នែកមួយផ្តល់សុខសុវត្ថិភាពសម្រាប់ការរស់នៅ ហើយមុខរបរអាជីវកម្មរបស់ខ្លួន ក៏មានភាពរីកចម្រើនប្រចាំថ្ងៃ។
លោកទទួលស្គាល់ថា ការចុះមករៀបចំសណ្ដាប់ធ្នាប់នេះពិតជាមានបំណងល្អ បញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុណាមួយ ព្រោះនៅតាមចំណុចផ្លូវបំបែកនេះ កើតមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើកច្រើនសាមកហើយ ដោយសារតែការបាំងផ្លូវពិបាកមើល ហើយរថយន្ត ម៉ូតូ បើកបរគ្មានការអធ្យាស្រ័យគ្នា។
សូមបញ្ជាក់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនេះ បានធ្វើឡើងនៅចំណុចផ្លូវខ្វែងធំៗដូចជា ចំណុចជិតស្ពានមេគង្គ , ចំណុចផ្លូវជាតិលេខ ៩ ចូលក្រុងស្ទឹងត្រែង និងតាមចំណុចផ្សេងៗទៀត ដែលបងប្អូនអាជីវករបានលក់ដូរបង្កផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ៕
អត្ថបទ ៖ ងិន លីម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់