Connect with us

ព័ត៌មានជាតិ

អគារ LOFT មជ្ឈមណ្ឌលព្រីន ហ័ន យូ បញ្ចប់គ្រោងអគារ ៦០ ថ្ងៃ មុនពេលកំណត់

បានផុស

នៅ

សូរ​សំឡេង​កាំជ្រួច​អបអរសាទរ​ជាមួយ​នឹង​ការ​ចាក់​បេតុង​ចុង​ក្រោយនេះ បញ្ចប់​គ្រោង​អគារ LOFT នៃ​មជ្ឈមណ្ឌល ព្រីន ហ័ន យូ ត្រូវ​បាន​បិទ​យ៉ាង​ជោគជ័យ​មុន ៦០ ថ្ងៃ បន្ទាប់ពី​ការ​ខំ​ប្រឹងប្រែង ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ឈប់ឈរ, ការ​ទន្ទឹង​រង់ចាំ​ត្រូវ​បាន​បញ្ចប់“ខុនដូ​ប្រណិត ២ ជាន់” ត្រូវ​បាន​លិច​រូបរាង​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​ទី ១

បញ្ចប់​មុន ៦០ ថ្ងៃ : សមត្ថភាព​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ទីផ្សារ​

ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ នៃ​ក្រុមហ៊ុន ព្រីនស៌ ហូល ឌីង គ្រុប​, ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​កសាង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ស្រស់​ស្អាត”ជា​បេសកកម្ម​របស់​ខ្លួន ដែល​មាននៅ​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​កន្លែង​ផ្សេងៗ​ទៀត ដោយ​សម្រេច​ការ​លក់​ប្រចាំ​ឆ្នាំ​លើស​ពី ១០០ លាន​ដុល្លារ ហើយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា។

ឆ្នាំ ២០២២ គឺជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ទទួល​បាន​សមិទ្ធផល​ច្រើន ស.បញ្ជាក់​ពី​ភាព​រឹងមាំ​យ៉ាង​ពេញ​លេញ នៃ​ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប។ កន្លងមក ដោយមាន​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​បទ​ពិសោធ​ពាណិជ្ជកម្ម​ជាច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បន្ត​អភិវឌ្ឍន៍​សមិទ្ធផល​ថ្មីៗ​បន្តបន្ទាប់។ គម្រោង​ជាច្រើន ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន ជា​បន្តបន្ទាប់ ដូចជា ការ​ចាប់ផ្ដើម​ដាក់​លក់​បញ្ចប់​គ្រោង​អគារ និង​ការ​ប្រគល់​គេហដ្ឋាន​ជាដើម សូម្បីតែ​គម្រោង LOFT នៃ​មជ្ឈមណ្ឌល ព្រីន ហ័ន យូ បាន​ចំណាយ​ពេល​ត្រឹមតែ ១០ ខែ​ប៉ុណ្ណោះ ពី​ការ​ចាប់ផ្ដើម​រហូតដល់​ការ​បញ្ចប់ ដែល​លឿន​ជាង​ការកំណត់ ៦០ ថ្ងៃ ដើម្បី​សម្រេច​បាន​នូវ​ភាព​ល្បីល្បាញ​នៅ​ក្នុង​ទីផ្សារ និង​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​នេះ។

នៅ​ក្នុង​បរិបទ នៃ​ការ​ធ្លាក់​ចុះ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​ដែល​បណ្ដាល​មកពី​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ និង​សង្គ្រាម ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា។ ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ក្នុង​បរិបទ​ពិបាក​មួយ​នេះ នៅតែ​បន្ត​បង្កើន​ការ​វិនិយោគ​ក្នុង​គម្រោង​ផ្សេងៗ​របស់​ខ្លួន ដាក់​ចេញ​នូវ​តម្រូវការ​សម្រាប់​ដៃគូ​សហការ ដើម្បី​ធានា​គុណភាព​ខ្ពស់ នៃ​សំណង់ និង​ល្បឿន នៃ​ការ​សាងសង់ ធានា​រាល់​ការ​សន្យា​សម្រាប់​អតិថិជន និង​ពង្រឹង​ម៉ាក​យីហោ​របស់​ខ្លួន។

វគ្គ​ទី ២

តំបន់ CBD ភ្នំពេញ : មជ្ឈមណ្ឌល​ព្រីន ហ័ន យូ បាន​ធ្វើ​ឲ្យ​មុខមាត់​ទីក្រុង​កាន់តែ​ប្រសើរ​

ទីតាំង គឺជា​ចំណុច​សំខាន់ នៃ​គម្រោង ក៏ដូចជា​ចំណុច​ចាប់ផ្ដើម នៃ​ការ​រៀបចំ​គម្រោង ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បាន​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​ជ្រើសរើស “ទីតាំង​កណ្ដាល​ក្រុង” ដែល​ស្ថិតនៅ​ជិត​តំបន់​បឹង​កេងកង ១ ខណ្ឌ​ចំការមន។ មជ្ឈមណ្ឌល​ព្រីន ហ័ន យូ ស្ថិត​ក្នុង​តំបន់ CBD ដែល​ហ៊ុមព័ទ្ធ​ដោយ​ស្ថានទូត​ប្រមាណ ៣១ ប្រទេស រួមមាន រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និង​ជប៉ុន​ជាដើម ក៏ដូចជា​នៅ​ជិត​ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល​ដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ សភា និង​ក្រសួងការបរទេស ហើយ​ស្ថិតនៅ​ជិត​ទីប្រជុំជន និង​ហាង​ល្បីៗ អគារ​ពាណិជ្ជកម្ម​ដូចជា ហាង​ទំនិញ​គ្មាន​ពន្ធ CDF ផ្សារ​ទំនើប AEON ភ្នំពេញ និង​ទីក្រុង​កោះ​ពេជ្រ ដែល​ជា​ធនធាន​ទេសចរណ៍​កំពូល និង​ជា​តំបន់​ឥស្សរជន​អន្តរជាតិ និង​ការ​វិនិយោគ​ខ្ពស់។

គម្រោង​មជ្ឈមណ្ឌល​ព្រីន ហ័ន យូ ស្ថិតនៅ​ជាប់​នឹង អគារ Naga World ដែល​មជ្ឈមណ្ឌល​កម្សាន្ត​ចម្រុះ​ដ៏​ធំ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ​រួមមាន Naga1 និង Naga2 ដែល​បាន​និង​កំពុង​បើក​ដំណើរការ ហើយ​បាន​ក្លាយ​ជា​ទីតាំង​ដ៏​ល្អ​ក្នុង​រាជធានី​ភ្នំពេញ។ Naga3 បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់ ហើយ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៥ ដែល​ជា​តំបន់​អភិវឌ្ឍន៍​ដ៏​ទាក់ទាញ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​អនាគត ដែល​នឹង​ជួយ​លើក​តម្លៃ​អចលនទ្រព្យ នៃ​មជ្ឈមណ្ឌល​ព្រីន ហ័ន យូ។

វគ្គ​ទី ៣

ចំណុច​ពិសេស នៃ​ផលិតផល : គម្រោង​ដែល​មាន​ផ្សារ​ទំនើប

ដោយ​មាន​បទពិសោធ​ប្រតិបត្តិការ​ដ៏​ជោគជ័យ​របស់ PRINCE MALL SHV នៅ​ក្រុងព្រះសីហនុ​ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប នឹង​បន្ត​ពង្រីក​ផ្សារ​ទំនើប​ក្នុង​គម្រោង​មជ្ឈមណ្ឌល​ព្រីន ហ័ន យូ ដែល​មាន​ទំហំ ១៧,៥០០ ម៉ែត្រការ៉េ ដែល​ក្លាយ​ជា​ផ្សារ​ទំនើប​ព្រីនស៍ ម៉ល (ភ្នំពេញ) ដំបូង​គេ។

ដោយ​ពឹង​ផ្អែកលើ​ធនធាន និង​ភាព​រឹងមាំ​របស់​ក្រុមហ៊ុន ព្រីនស៍ ម៉ល (ភ្នំពេញ) នឹង​ដំណើរការ​ទម្រង់​អាជីវកម្ម​ជាច្រើន​ប្រភេទ​ដូចជា អាហារ​ថ្ងៃត្រង់ អាហារ​អន្តរជាតិ ហាង​ទំនើប កន្លែង​កម្សាន្ត​លំដាប់​ខ្ពស់ ជាដើម ជាមួយ​នឹង​ការ​រៀបចំ​ផែនការ​ស្ថាបត្យកម្ម​ដ៏​ជំនាញ និង​អាជីវកម្ម​ជាច្រើន។ ដើម្បី​បង្កើត​បរិយាកាស​ស្តង់ដារ​អន្តរជាតិ បំពេញ​ភាព​ទាន់សម័យ និង​ផ្ដល់​នូវ​បទពិសោធន៍​ថ្មី និង​អស្ចារ្យ ក្នុង​ទីក្រុង​ភ្នំពេញ។

វគ្គ​ទី ៤

ផល​ចំណេញ​ពី​ការ​វិនិយោគ : ខុនដូ​ដែល​ងាយស្រួល​រក​ប្រាក់​ចំណូល

ជាមួយ​នឹង​ផ្នត់គំនិត នៃ”របៀប​រស់នៅ​ប្រណីត” មជ្ឈមណ្ឌល​ព្រីន ហ័ន យូ បាន​សាងសង់​យ៉ាង​យកចិត្តទុកដាក់​នូវ​អគារ​ជាច្រើន​ប្រភេទ​ដែល​មាន​ទំហំ​ចាប់ពី ៤០-៨២ ម៉ែត្រការ៉េ កម្ពស់ ៥.៤ ម៉ែត្រ​តែមួយគត់ ក្នុង​រាជធានី​ភ្នំពេញ ទិញ​មួយ បាន​ពីរ​ជាន់ សមរម្យ សក្ដិសម​នឹង​តម្លៃ។

ឥឡូវ​យើង​បាន​បញ្ចប់​គ្រោង​អគារ​មុន​កាលកំណត់​យ៉ាង​ជោគជ័យ ហើយ​យើង​រំពឹង​ថា នឹង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​នៅ​ខែ​កក្កដា ឆ្នាំ ២០២៣ ខាង​មុខ​នេះ។ ទំហំ ៣១-១០៥ ម៉ែត្រការ៉េ នៃ​ខុនដូ​ប្រណីត ត្រូវ​បាន​ជ្រើសរើស​ពី​ម៉ាក​គម្រប​រឹង​លំដាប់​ទី​មួយ​របស់​ពិភពលោក ហើយ​គ្រឿង​ប្រើប្រាស់​ក្នុង​ផ្ទះ​ត្រូវ​បាន​បំពាក់​គ្រឿង​សង្ហារិម​ម៉ាក​ល្បីៗ ដើម្បី​បំពេញ​តម្រូវការ​ផ្សេងៗ​របស់​ម្ចាស់ផ្ទះ ក៏ដូចជា ការ​ធ្វើ​អាជីវកម្ម ការ​ស្នាក់នៅ ការ​កាន់កាប់​ដោយ​ខ្លួនឯង និង​ការ​វិនិយោគ។ កន្លងមក​ការ​បញ្ចប់​គ្រោង​អគារ​ខុន​ដូ គឺ​នៅ​ខែ​ធ្នូ ឆ្នាំ ២០២១ ហើយ​យើង​នឹង​រំពឹង​ប្រគល់​ផ្ទះ​ជូន​អតិថិជន នៅ​ខែ​ធ្នូ ឆ្នាំ ២០២២ ខាង​មុខនេះ។

តំបន់​ស្នូល​នេះ​ខ្វះខាត​គេហដ្ឋាន​ជាច្រើន​, ជាមួយ​នឹង​តម្រូវការ​គេហដ្ឋាន​ប្រណីត ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​ព្រីន ហ័ន យូ កំណត់​បាន​នូវ​អត្រា​ជួល​ត្រឡប់​ខ្ពស់​ចាប់ពី ៨%-១០% រួម​ជាមួយ​ការ​ឡើង​ថ្លៃ​ប្រចាំ​ឆ្នាំ​ជា​មធ្យម​គឺ​ប្រហែល ១០% មួយ​ម៉ែត្រការ៉េ ធ្វើ​ឲ្យ​ម្ចាស់​រីករាយ​នឹង​ការ​ចំណេញ​ត្រឡប់មកវិញ នៃ​ការ​វិនិយោគ​ដ៏​ល្អ សក្ដានុពល​ខ្ពស់ ហើយ​ធ្វើ​ឲ្យ​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​សម្រាប់​អ្នក​វិនិយោគ​។

បញ្ចប់​គ្រោង​អគារ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​តែ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ខាងមុខនេះ បុគ្គលិក​វិស្វករ​ទាំង​អស់ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ផ្សេងៗ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “សុវត្ថិភាព​ទី​មួយ គុណភាព លើស​អ្វីៗ​ទាំងអស់” ដើម្បី​ធានា​ការ​បញ្ចប់​មជ្ឈមណ្ឌល​ព្រីន ហ័ន យូ ដោយ​រលូន​ជោគជ័យ និង​ធានា​នូវ​គុណភាព​ខុន​ដូ​ដែល​អតិថិជន​រង់ចាំ​យ៉ាង​អន្ទះសា​នៅ​ចុង​ឆ្នាំ ២០២២ នេះ ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៣ នាទីutes មុន

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​​ ចំណាយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ប្រមូល​ផ្ដុំ​កីឡាករ​ក្រោយ​រំសាយ​របស់​ក្រសួង​

ព័ត៌មានជាតិ៣៤ នាទីutes មុន

ទារកមានទម្ងន់កំណើតជិត ៦គីឡូក្រាម ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយជោគជ័យ

ក្រុមឆបោក
សន្តិសុខសង្គម៣៩ នាទីutes មុន

អាវុធហត្ថរាជធានីបង្ក្រាបក្រុមឆបោក២នាក់ ក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្នល្បិចបោក កុំផ្ទេរលុយមុនអីវ៉ាន់មកដល់ដៃ

ក្រុមហ៊ុន Tesla
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការលក់ឡាននៅអឺរ៉ុបកើនឡើង ប៉ុន្តែ Tesla ធ្លាក់ចុះជិត ៣០%

ព័ត៌មានជាតិ២៣ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម