ព័ត៌មានជាតិ
ខេត្តសៀមរាបមានភ្ញៀវទេសចរជាង៣០៩ពាន់នាក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ក្រោមម្លប់សន្តិភាពនេះហើយបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាព ក្នុងការគោរពប្រតិបត្តិនូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ដែលបុព្វបុរសដូនតាបានបដិបត្តិតរៀងមក ទៅតាមរដូវកាលនៃពិធីបុណ្យនីមួយៗ សំខាន់នោះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។

ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទកូវិដ១៩ សម្តេចបានស្វែងរកនូវវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ ដោយបានធ្វើការចាក់ស្រោចជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាល ពូជសាសន៍ ដោយឥតគិតថ្លៃ ចាប់ពីដូសមូលដ្ឋានដល់ដូសជម្រុញ ទៅតាមការកំណត់របស់ក្រសួងសុខាភិបាល និងបានគោរពប្រតិបត្តិទៅតាមវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទៀតផង។
ក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាបប្រជាពលរដ្ឋបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភាបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត លើការអភិវឌ្ឍខេត្តសៀមរាប នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក៏ដូចជាសោភណ្ឌភាពនៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និងតំបន់រមណីយដ្ឋានអង្គរប្រកបទៅដោយបរិស្ថាន អនាម័យល្អ ដែលបានធ្វើការទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។

តាមការបញ្ជាក់របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលមកពីរាជធានី ខេត្ត ក្រុង ស្រុក ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលជាការរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច និងបានទាក់ទាញភ្ញៀវទេសចរជាតិ -អន្តរជាតិ ។ ក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូកនេះ មានភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប ក្នុងថ្ងៃបុណ្យអុំទូកប្រពៃណីជាតិខ្មែរឆ្នាំ២០២២ មានចំនួនប្រមាណ៣០៩ពាន់៥០៣ នាក់ កេីន ១១៩,១៦% បើធៀបទៅ២០២១ ចំនួនប្រមាណ ១៤១ពាន់២១៩ នាក់ ។ ក្នុងនោះភ្ញៀវទេសចរជាតិ និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣០០ពាន់នាក់ កេីន ១១៤,២៨% ធៀបឆ្នាំ២០២១ ចំនួនប្រមាណ ១៤០ពាន់នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅរមណីយដ្ឋានអង្គរ , ឧទ្យានជាតិភ្នំគូលែន ,តំបន់ទន្លេសាប និងសហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗ ព្រមទាំងភ្ញៀវទេសចរបរទេសចំនួន៩ពាន់៥០៣នាក់ កេីន ៦៧៩,៥៧% ធៀបឆ្នាំ២០២១ ចំនួន ១ពាន់២១៩ នាក់)។

ក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនេះ បានធ្វើឲ្យមានចំណូលហូរចូលចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានមកពីការចំណាយថ្លៃស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ ការចំណាយទិញវត្ថុអនុស្សាវរីយ៍ មគ្គុទ្ទេសក៏ និងការចំណាយទៅលើសេវាកម្មផ្សេងៗ ជាច្រើនទៀតផង ៕
អត្ថបទ៖ គឿន វ៉េត

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


