ព័ត៌មានជាតិ
រថយន្តបែនដឹកខ្សាច់បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ដាច់ជើងម្ខាង
បុរសម្នាក់ត្រូវរងរបួសដាច់ជើងម្ខាង ខណៈពេលជិះម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលមកបុក រួចអូសប្រហែលជាង១០ ម៉ែត្រ ទើបអ្នកបើកបរឈប់រថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៦ និង២០នាទី ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ២១៧ ឋិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


អ្នកបើកបររថយន្តបង្កឈ្មោះ ឃុន ទីឡុង ភេទប្រុស អាយុ២៣ ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលឈរជើងនៅគោលដៅស្ពានដែកចំការដូង ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា ឌ្រីមសង់ ស៊េរីចាស់ ដោយជិះតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងស្តុបស្ពានដែកចំការដូង ស្របពេលនោះ ក៏មានបុរសម្នាក់បើកបររថយន្តបែនដឹកខ្សាច់បើកតាមបណ្ដោយផ្លូវ ៣៧១ បត់ឆ្វេងឡើងមកផ្លូវ ២១៧ក្នុងល្បឿនលឿនស្រាប់តែជ្រុលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះរួចក៏អូសប្រហែលជា១០ ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំ ភ្លាមនោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ដែលឈរជើងនៅស្ពានដែកចំការដូង បានឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ ចំណែកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។


ក្រោយមកសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូ និងរថយន្តរួមទាំងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


