Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងនឹងជួបជាមួយមេដឹកនាំណាខ្លះនៅភ្នំពេញ?

បានផុស

នៅ

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ាន-សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានបើកកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៣នៅកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយសហប្រធានគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានប្ដូរវេនអាស៊ាន និងលោក យូន ស៊ុកយុល ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបញ្ចប់កិច្ចប្រជុំកំពូលជាមួយបណ្ដាមេដឹកនាំអាស៊ាន លោក យូន ស៊ុកយុល ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្អោតការពិភាក្សាទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងត្បូង ក៏ដូចជាការផ្លាស់ប្ដូរទស្សនយោបល់លើបញ្ហាប្រឈមនានាទាំងក្នុងតំបន់ និងពិភពលោក។

ក្រៅពីនេះ លោកប្រធានាធិបតី យូន ស៊ុកយុល នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី (កូរ៉េខាងត្បូង ជប៉ុន ចិន) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ លោកប្រធានាធិបតី នឹងមានកិច្ចប្រជុំត្រីភាគីចំនួនពីរដាច់ដោយឡែក គឺកិច្ចប្រជុំត្រីភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង និងកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា។

ជាមួយគ្នានេះ លោក យូន ស៊ុកយុល អាចនឹងជួបទ្វេភាគីបន្ថែមទៀតជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងជំនួបជាមួយមេដឹកនាំបណ្ដាប្រទេសមួយចំនួន ដែលបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម