សន្តិសុខសង្គម
ករណីហូរច្រោះបាក់ដាច់ទំនប់បង្ហៀរប្រវែង ៥០ ម៉ែត្រនៅស្រុកបារាយណ៍
នៅវេលាម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅទំនប់បង្ហៀរ ១ មករា (បច្ចុប្បន្នអាងស្ទឹងជីនិត) មានករណីហូរច្រោះបាក់ដាច់ទំនប់បង្ហៀរប្រវែងប្រមាណ ៥០ ម៉ែត្រ ជម្រៅប្រហែល ៤ ម៉ែត្រ ស្ថិតនៅក្នុងឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ការហូរច្រោះបាក់ដាច់ទំនប់នេះ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង អាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈទេ។ សូមបញ្ជាក់ជូនថា៖ សំណង់ខាងលេីនេះ ជាប្រភេទសំណង់ចាស់តាំងពីជំនាន់ប៉ុលពត ហេីយត្រូវបានជួសជុល និងកែលម្អសម្រាប់ប្រើប្រាស់ឡេីងវិញនៅឆ្នាំ ២០០៤ មានប្រវែង ៧៥០ ម៉ែត្រ។

ដោយស្ថានភាពទំនប់មានសភាពចាស់ទ្រុឌទ្រោមត្រូវបានក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការជួសជុលម្តងរួចមកហើយកាលពីរដូវប្រាំងឆ្នាំ ២០២០ ដែលការជួសជុលនេះ គឺផ្នែកតួទំនប់បង្ហៀរមួយកំណាត់ដើម្បីប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗតែប៉ុណ្ណោះ ដោយរងចាំការធ្វើទំនើបកម្មលេីប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលដេញថ្លៃ និងឈានទៅអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមហិរញ្ញប្បទានពី IAIP-ADB។

នៅក្នុងវិធានការចំពោះមុខនេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធានទឹក បានចាត់ក្រុមការងារបច្ចេកទេសចុះអន្តរាគមន៍ជាបន្ទាន់ក្នុងន័យធ្វើយ៉ាងណា រក្សាទឹកទុកសម្រាប់ប្រើប្រាស់ចំពោះមុខតែប៉ុណ្ណោះ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់