ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ប្រកាសបើកជើងហោះហើរពីសៀមរាប ទៅរដ្ឋធានីហាណូយ
ចាប់ពីថ្ងៃនេះតទៅ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរជាទៀងទាត់ ៣ជើងក្នុងមួយសប្តាហ៍ រវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ក្រៅពីជើងហោះហើរទៅរដ្ឋធានីហាណូយ K6 ក៏នៅមានជើងហោះហើរផ្សេងទៀតទៅកាន់ប្រទេសវៀតណាម ដូចជា៖ ជើងហោះហើររវាងសៀមរាប និងហូជីមិញ ២ជើង/ថ្ងៃ, សៀមរាប និងដាណាំង ១ជើង/ថ្ងៃ, ភ្នំពេញ និងហាណូយ ៣ជើង/សប្តាហ៍, ភ្នំពេញ និងហូជីមិញ ២ជើង/ថ្ងៃ និងព្រះសីហនុ និងហូជីមិញ ១ជើង/ថ្ងៃ ផងដែរ។ នេះបើតាមការផ្សព្វផ្សាយនៅលើផេកផ្លូវការរបស់ខ្លួន នៅថ្ងៃទី ២៣ ធ្នូ នេះ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបោះជំហានទៅមុខ ជាមួយជើងហោះហើរដំបូងរវាងទីក្រុងសៀមរាប និងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ក្រោយពីមានការធូរស្បើយនៃជំងឺកូវីដ-១៩ ដែលមានជើងហោះហើរលេខ K6 852 ត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនបត្រប្រតិបត្តិការសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះចាប់ឆ្នាំ២០១៧ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ពីអ្នកដំណើរ និងដៃគូអាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេស៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


