ព័ត៌មានជាតិ
ខេត្តជាប់ព្រំដែនចំនួន៤ ត្រូវបានសម្តេចតេជោ ឧបត្ថម្ភថវិកាបន្ថែម៧០០លានរៀលទៀត សម្រាប់ពលករដែលត្រឡប់មកពីថៃធ្វើចត្តាឡីស័ក
ភ្នំពេញ ៖ ខេត្តជាប់ព្រំដែនចំនួន៤ ត្រូវបានសម្តេចតេជោ ឧបត្ថម្ភថវិកាបន្ថែមចំនួន៧០០លានរៀលទៀត សម្រាប់ពលករដែលត្រឡប់មកពីថៃធ្វើចត្តាឡីស័ក។
ការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ឲ្យដឹងថ្មីៗនេះ។
បើតាម លោកស្រី យក់ សម្បត្តិ, ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។ ថវិកាទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលផ្ទេរទៅកាន់គណៈអភិបាលខេត្តរួចរាល់ហើយ។
ក្រៅពីបន្ថែមថវិកានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភសម្ភារៈប្រើប្រាស់ចំនួន៨ពាន់ឃីត ជូនខេត្តទាំង៤ផងដែរ ដោយក្នុងមួយខេត្តៗ ទទួលបានឃីតចំនួន២ពាន់ ដោយឃីតទាំងនោះចាប់ផ្តើមដឹកចេញទៅកាន់មូលដ្ឋាន នៅយប់នេះតែម្តង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភ ថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ខាងលើនេះផងដែរ ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ ខេត្តទាំង៤ជាខេត្តដែលទទួលបន្ទុក រៀបចំធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ គ្រាដែលប្រទេសនេះ មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន កាន់តែធ្ងន់ធ្ងរឡើង៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


