ព័ត៌មានជាតិ
ខ្លីៗជុំវិញភូមិសាស្ត្រក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ គឺជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង ៥ នៃខេត្តព្រះសីហនុ ដែលជាទីក្រុងកំពង់ផែ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលមានវិសាលភាពផ្ទៃដីគ្របដណ្តប់ទំហំសរុប ៨៤,៣៦៤ គីឡូម៉ែត្រការ៉េ។

ប្រជាសាស្ត្រ
គិតត្រឹមឆ្នាំ ២០២០ ក្រុងព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍សរុបចំនួន ២៤ ០៦៣គ្រួសារ សរុបចំនួន ៨៣.៦១០នាក់ ក្នុងនោះស្ត្រីចំនួន ៤២.០៣៣ នាក់។ ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងចំនួន ៥៣.១៨២នាក់។
ការបែងចែករដ្ឋបាល
រដ្ឋបាលក្រុងព្រះសីហនុ ចែកចេញជា ០៤សង្កាត់ និង ១៥ភូមិ រួមមាន៖
-សង្កាត់លេខ១ មានចំនួន ៣ភូមិ
-សង្កាត់លេខ២ ចំនួន ៣ភូមិ
-សង្កាត់លេខ៣ ចំនួន ៣ភូមិ
-សង្កាត់លេខ៤ ចំនួន ៦ភូមិ
សក្ដានុពលក្រុងព្រះសីហនុ

ភូមិសាស្រ្តក្រុងព្រះសីហនុមានឆ្នេរសមុទ្រប្រវែង ២៤,៥ គីឡូម៉ែត្រ (ខេត្តព្រះសីហនុ មានឆ្នេរប្រវែង ១៧៥.៨គីឡូម៉ែត្រ ) និងមានកោះចំនួន ០៥ (កោះព្រាប កោះដែកគោល កោះពស់ កោះថាស និងកោះត្រេះ) និងមានថ្មដុះ ចំនួន ១ទីតាំង ( ខេត្តព្រះសីហនុមានកោះចំនួន ៣២ )។
បណ្តាញគមនាគមន៍
ក្រុងព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ផ្លូវដែកមានប្រវែង ២៦៤គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មកក្រុងព្រះសីហនុ បច្ចុប្បន្នបានបម្រើសេវាដឹកអ្នកដំណើរ និងដឹកជញ្ជូនប្រេង និងទំនិញបម្រើឱ្យវិស័យឧស្សាហកម្ម។

ផ្លូវគោក តាមរយៈផ្លូវជាតិលេខ៤ មានចម្ងាយ ២៣០គីឡូម៉ែត្រ ទៅរាជធានីភ្នំពេញ អំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីមូលដ្ឋានក្រុង ទៅកាន់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា និងជាបណ្តាញផ្លូវគោកសម្រាប់បន្តទៅខេត្តផ្សេងៗទៀត។ ផ្លូវល្បឿនលឿន (Express Way) ដែលបានដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២ បង្ខិតការធ្វើដំណើរប្រើពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ ហើយដែលបច្ចុប្បន្នបានប្រែក្លាយក្រុងព្រះសីហនុជាគោលដៅទីលំហែកាយរបស់អ្នកទេសចរមិនថាថ្ងៃធម្មតា និងក្នុងឱកាសបុណ្យជាតិធំៗ។

ក្រុងព្រះសីហនុក៏មានព្រលានយន្តហោះអន្តរជាតិដ៏ធំមួយជាអាកាសយានដ្ឋានអន្តរជាតិទី ៣ របស់កម្ពុជា សម្រួលការតភ្ជាប់អ្នកដំណើរមកពីក្រៅប្រទេស អាចមកទស្សនានិងកម្សាន្តក្នុងទីក្រុងឆ្នេរដ៏ស្អាតបំផុតនេះ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


