ព័ត៌មានជាតិ
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្ដល់អាហារូបករណ៍ដល់សិស្សជាប់ ឬ ធ្លាក់បាក់ឌុប ជិត ១ ពាន់កន្លែង
មុននេះបន្តិច វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សជាប់ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ចំនួន ៩៤០ កន្លែង និងទទួលបានអត្ថប្រយោជន៍ ព្រមទាំងប្រាក់ឧបត្ថម្ភជាច្រើន សម្រាប់ការចុះឈ្មោះចូលរៀនជំនាញ ដែលវិទ្យាស្ថាន បាននិងកំពុងបណ្ដុះបណ្ដាល។

នៅរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៣ នេះ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឲ្យដឹងថា វិទ្យាស្ថាន បានសម្រេចផ្ដល់ជូនអាហារូបករណ៍ដល់សិស្សានុសិស្ស ដែលជាប់ ឬ ធ្លាក់មធ្យមសិក្សាទុតិយភូមិ ចំនួន ៩៤០ កន្លែង លើជំនាញព័ត៌មានវិទ្យា ពាណិជ្ជកម្ម អេឡិចត្រូនិក គ្រប់គ្រងបច្ចេកវិទ្យា បរិក្ខារត្រជាក់ វិស្វកម្មរថយន្ត វិស្វកម្មអគ្គិសនី វិស្វកម្មលោហៈ(មេកានិចទូទៅ) និងវិស្វកម្មលោហៈបន្ទះបន្សារ។

សម្រាប់ការចុះឈ្មោះរៀននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនេះ សិស្សានុសិស្ស នឹងទទួលបានអត្ថប្រយោជន៍ ព្រមទាំងប្រាក់ឧបត្ថម្ភជាច្រើនផងដែរ៕
អត្ថបទ ៖ ពិសី
សូមអានសេចក្ដីជូនដំណឹងលំអិតខាងក្រោម ៖



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


