ព័ត៌មានជាតិ
ខេត្តកំពង់ធំប្រារព្ធពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជំនះ ៧ មករា
អាជ្ញាធរខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា (១៩៧៩-២០២៣) ដែលប្រជាពលរដ្ឋកម្ពុជាទទួលបានការរស់រានមានជីវិតជាលើកទី២ ក្រោយការរំដោះជាតិ។

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ៩៧៩-៧ មករា ២០២៣ នៅខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អានសុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមីទ្ទីងរំឮកខួបទី៤៤ នៃទិវាជ័យជំនះ ៧មករា។

ឯកឧត្តមបណ្ឌិត បន្ថែមថា ឆ្លងកាត់រយៈពេល៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរតាម ទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ ហើយកម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់អំពី ការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកើតពី ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលចេញពី គណបក្សប្រជាជនកម្ពុជា ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ ពេញចិត្តលើការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។ ក្នុងគោលដៅនេះ គណៈបក្សប្រជាជនកម្ពុជាមិនមែនមានគោលដៅដឹកនាំប្រទេសត្រឹមតែរយៈពេល៤០ឆ្នាំ ឬ៥០ឆ្នាំ ប៉ុណ្ណោះនោះទេ, ប៉ុន្តែនឹងដឹកនាំប្រទេសជាតិជារៀងរហូត។ ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល៤៤ ឆ្នាំកន្លងមកនេះ មិនទាន់គណៈបក្សនយោបាយណាមួយដែល ជាដៃប្រកួតប្រជែងជាមួយគណៈប្រជាជនបាន ឡើយ។

គណៈបក្សនយោបាយខ្លះ បានអភិវឌ្ឍន៍ខ្លួនពីតូចទៅធំ គណៈបក្សខ្លះទៀតមានគោលដឹកនាំ ប្រទេសជាតិ ប៉ុន្តែមិនទាន់ទាំងអាចគ្រប់គ្រងសមាជិករបស់ខ្លួនឯងបានផងនោះ! តើអាចប្រគល់ឲ្យដឹក នាំប្រទេសជាតិមិចនឹងបាន? ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការទៅ បោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីជ្រើសរើសសម្តេចតេជោ នាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ ប្រកបដោយភាពសុខសាន្ត អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបន្តទៀត៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥២ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


