Connect with us

ព័ត៌មានជាតិ

ភ្នំនាគខៀវសាងសង់រូបសំណាកព្រះគោព្រះកែវ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍

បានផុស

នៅ

ភ្នំនាគខៀវ ស្ថិតនៅភូមិកំពុងស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រះសង្ឃ និងពុទ្ធបរិស័ទបានសាងសង់រូបសំណាក ព្រះគោ ព្រះកែវ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ដើម្បីតម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា និងមានឫទ្ធិអំណាច ជួយអភិរក្សសម្បត្តិធម្មជាតិតំបន់នេះឱ្យនៅគង់វង្សដល់កូនចៅជំនាន់ក្រោយៗហើយក៏សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គ ឃុត សុខុម មានថេរដិការថា៖ តាំងពីមានរូបសំណាក ព្រះគោ ព្រះកែវ ស្ថិតនៅទីនេះមកជនខិលខូចមិនហ៊ានមកកាប់ឈើ ឬបរបាញ់សត្វព្រៃទៀតទេ ព្រោះក្លាចបារមីព្រះគោព្រះកែវ ព្រោះបើអ្នកណាមកមានបំណងមិនល្អធ្វើឱ្យវង្វេងព្រៃ ឬដើរទៅមុខមិនរួចទន់ដៃជើងជាដើម។

សមិទ្ធផលព្រះគោព្រះកែវនេះ សាងសង់ឡើង នៅទន្ទឹមគ្នា ក៏មានផលប្រយោជន៍ឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកកម្សាន្តនៅតំបន់នេះ បានគោរពបូជាសុំសេចក្តីសុខចំរើនទៅតាមប្រពៃណីសាសនារដ្ឋយើងផង និងបានស្គាល់រូបព្រះគោព្រះកែវ នៅក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈនេះ។

ទីកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈនេះអំណោយផលល្អសំរាប់ពុទ្ធបរិស័ទជិតឆ្ងាយមកតាំងធម៌សមាធិ ដើម្បីជំរះភាពសៅហ្មងក្នុងចិត្តហើយគោរពប្រតិបត្តិនូវសេចក្តីល្អជំនួសវិញ ហើយមួយផ្នែកទៀតបានក្លាយទៅជារមណីយដ្ឋានវប្បធ៌មសម្រាប់បំរើឱ្យវិស័យទេសចរណ៍។

លោក លីម ស៊ាងលី ប្រធានគណៈកម្មការគ្រប់គ្រងតំបន់អភិរក្សនេះ បានទទួលស្គាល់ថា៖ ការរៀបចំឱ្យមានសមិទ្ធផលនៅតំបន់នេះពិតជាបានលើកកម្ពស់តម្លៃវប្បធ៌មប្រពៃណីជាតិខ្មែរយើងព្រោះនៅតំបន់នេះ មានព្រៃឈើ ដើមឈើធំៗ ភ្នំមានល្អាងថ្ម ជាសម្បត្តិធម្មជាតិ បន្សល់ទុកពីជំនាន់មនុស្សសម័យដើម។

សូមបញ្ជាក់ថា៖ នៅស្រុកថាឡាបរិវ៉ាត់ តំបន់នេះ មានភ្នំធំៗច្រើនដូចជា-ភ្នំឈ្ងោគ-ភ្នំក្ងោគមាស-ភ្នំនាគខៀវ-ភ្នំធំ- នឹងភ្នំគីរីសុខសាន្តជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម