ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ចេញ៣ចំណុច សម្រាប់អ្នកការទូត ទាក់ទងតួនាទីតុលាការ និងអង្គទូត ក្នុងការអនុវត្តច្បាប់
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយទើបដែលត្រូវបានតែងតាំងជាប្រធានក្រុមការងារតុលាការគំរូ បានលើកឡើងចំនួន៣ ចំណុចពន្យល់មន្ត្រីការទូតថ្មី ទាក់ទងតួនាទីអង្គតុលាការ និងអង្គទូត ក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន។
បើតាមលោក ជិន ម៉ាលីន ទី១. អង្គតុលាការ មានភារកិច្ចត្រូវអនុវត្តតាមនីតិវិធីច្បាប់ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន ដូចជាការចេញដីកា ដំណើរការនីតិវិធីស៊ើបអង្កេត និងស៊ើបសួរ រួមទាំងដំណើរការសវនាការជាដើម។ ចំពោះបទល្មើសដែលបានប្រព្រឹត្តលើទឹកដីកម្ពុជា ឬពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ។
ទី២. ចំណែកអង្គទូត មានភារកិច្ចធ្វើកិច្ចសហការជាមួយរដ្ឋម្ចាស់ផ្ទះ ដែលជនល្មើសគេចខ្លួន ឬស្នាក់នៅតាមគ្រប់មធ្យោបាយ និងកិច្ចព្រមព្រៀង ដែលមានជាធរមាន ដើម្បីចាប់បញ្ជូនជនល្មើសនោះតាមដីការបង្គាប់ឱ្យចាប់ខ្លួន មកទទួលទោសតាមនីតិវិធីច្បាប់នៅកម្ពុជាវិញ មិនមែនត្រូវចេញទិដ្ឋាការ ឬសុពលភាពលិខិតឆ្លងដែនជូនជនល្មើស និងអ្នកដែលមានដីការបង្គាប់ឱ្យចាប់ខ្លួនទាំងនោះ ដូចពលរដ្ឋធម្មតាដ៏ទៃទៀតនោះទេ។
ទី៣. ការបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ជនល្មើស និងអ្នកដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន គឺជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ដែលអនុវត្តជាទូទៅក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅរារាំង និងទប់ស្កាត់ជនល្មើសទាំងនោះ កុំឱ្យមានលទ្ធភាពរត់គេចខ្លួនបានពីប្រទេសមួយទៅប្រទេសមួយទៀត និងដើម្បីអាចចាប់ខ្លួន និងឃាត់ខ្លួនជនល្មើសទាំងនោះ យកមកអនុវត្តទោសតាមនីតិវិធីច្បាប់នៅប្រទេសសាមី ដែលស្នើសុំវិញបាន។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ និងបន្ទាប់ពីមានការលើកឡើងយ៉ាងច្រើន ទាក់ទងការស្នើសុំផ្តល់វីសា (Visa) និងសុពលភាពលិខិតឆ្លងដែន របស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានបំណងវិលចូលកម្ពុជា ក្រោយពីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់មន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សប្រឆាំងទាំងនោះ ចំនួន១២រូប ដែលមាន អ្នកស្រី មួរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក សោ ចាន់ដេត, លោក គង់ សភា, និងលោក ម៉ន ផល្លា ជាដើម។
បើតាមក្រសួងការបរទេសបានអះអាងថា ការសម្រេចបញ្ចប់សុពលភាពលិខិតឆ្លងដែននេះ គឺដោយសារតែពួកគេ គឺជាអ្នកទោសដែលរត់គេចខ្លួន។ បើតាមក្រសួងការបរទេសបញ្ជាក់ថា នៅពេលដែលសុពលភាពលិខិតឆ្លងដែនរបស់ពួកគេត្រូវបានបញ្ចប់ ពួកគេអាចវិលត្រឡប់មកប្រទេសកម្ពុជាបានទេ ហើយប្រទេសដែលពួកគេកំពុងស្នាក់នៅ នឹងមិនអនុញ្ញាតឱ្យពួកគេបន្តស្នាក់នៅទៀតទេ ដោយសារតែការស្នាក់នៅខុសច្បាប់៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


