ព័ត៌មានជាតិ
កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគ៤ ត្រូវបន្តយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ
ឧត្តរមានជ័យ ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រៅពីភារកិច្ចស្នូល និង ការងារជំនាញ គ្រប់បណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីធានាដល់ជីវភាពរបស់កងទ័ព និងគ្រួសារ បន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្ត្រលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។

ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ បានក្រើនរំលឹកជានិច្ចដល់គ្រប់អង្គភាពចំណុះ ត្រូវយកចិត្តទុកដាក់ថែទាំលើដំណាំ សត្វ ដែលមានស្រាប់ ដើម្បីទទួលបានផលល្អ អាចដោះស្រាយការហូបចុក និងអាចលក់ទៅលើទីផ្សារ ដើម្បីបង្កើនជីវភាព ប្រចាំថ្ងៃរបស់កងទ័ពផងដែរ។

គួរបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់កងពលតូចថ្មើរជើងលេខ ៤២ តែងតែចុះពិនិត្យ និងបង្រៀនពីវិធីថែទាំ ដំណាំ សត្វ ឲ្យទទួលបានផលល្អ ដល់គ្រប់បណ្តាអង្គភាពចំណុះ ជាប្រចាំ៕
ដោយ ៖ ចាន់ ធី









-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


