ព័ត៌មានជាតិ
ឈប់ឆ្ងល់! អាកាសធាតុប្រែប្រួល ក្ដៅ ត្រជាក់ មិនទៀងទាត់ មន្ត្រីជំនាញពន្យល់មូលហេតុមួយចំនួន
អាកាសធាតុមានការផ្លាស់ប្ដូរដែលយើងអាចសង្កេតឃើញជាក់ស្ដែងដូចជា ការធ្លាក់ភ្លៀងមិនទៀងទាត់នារដូវប្រាំង ការផ្លាស់ប្ដូរពីត្រជាក់ទៅក្ដៅ ពីក្ដៅមកត្រជាក់វិញ ដោយសារតែការប្រែប្រួលអាកាសធាតុ ការឡើងកម្ដៅផែនដី និងបញ្ហាពាក់ព័ន្ធជាមួយនឹងឧស្ម័នផ្ទះកញ្ចក់ ដែលចេញពីការបំភាយឧស្ម័នចេញពីផែនដី។ នេះបើតាមការឱ្យដឹងពីលោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣។

លោក នេត ភក្ត្រា បញ្ជាក់ថា ការប្រែប្រួលអាកាសធាតុគឺពាក់ព័ន្ធនឹងកត្តាមនុស្ស ធម្មជាតិផ្សេងៗ ដែលមានវិស័យចំនួន ៧ ដែលបានបំភាយឧស្ម័នផ្ទះកញ្ចក់ ទី១ វិស័យដឹកជញ្ជូន ការប្រើប្រាស់នូវមធ្យោបាយឥន្ធនៈផូស៊ីល ធ្វើឱ្យផ្សែងបំភាយចូលក្នុងបរិយាកាស។ ទី២ ការបញ្ចេញថាមពល ទី៣ សំណង់ ការសាងសង់ផ្សេងៗក៏វាពាក់ព័ន្ធធូលីចូលទៅក្នុងបរិយាកាសដែរ ទី ៤ គឺពាក់ព័ន្ធជាមួយនឹងព្រៃឈើ ទី ៥ ពាក់ព័ន្ធនឹងការប្រើប្រាស់ដី និងទី ៧ ពាក់ព័ន្ធជាមួយសំរាម ដែលចំហេះចេញពីការដុតសំរាមធ្វើឱ្យមានការបំភាយឧស្ម័ននៅក្នុងបរិយាកាសដែលគេហៅថា ឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យមានកំណកធ្វើឱ្យផែនដីមានកម្ដៅ។
មន្ត្រីក្រសួងបរិស្ថានដដែលរូបនេះ បន្តថា ជាវិធានការនៅក្នុងការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មជាមួយពិភពលោក ទោះបីជាកម្ពុជា ជាប្រទេសតូចមែន ក៏ប៉ុន្តែមានភាពសកម្មនៅក្នុងការងារទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់ចេញពីការប្រែប្រួលអាកាសធាតុ។

រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនូវផែនការសកម្មភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរៀបចំនូវផែនការអភិវឌ្ឍរយៈពេលវែង ដើម្បីធ្វើអព្យាក្រឹត្យកាបោន ដើម្បីគ្រប់គ្រងទៅលើការបំភាយឧស្ម័នផ្ទះកញ្ចក់។
លោក នេត ភក្ត្រា បានលើកឧទាហរណ៍ថា ដូចជាការប្រើប្រាស់ពីចរន្តអគ្គិសនី ដែលធ្វើពីទំនប់វារីអគ្គិសនី ប្រព័ន្ធសូឡា ដែលទាញពន្លឺព្រះអាទិត្យយកមកប្រើប្រាស់ នេះហើយដែលគេហៅថាជាថាមពលស្អាត ដែលចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់នូវធ្យូងថ្ម ប្រើប្រាស់នូវប្រេងឥន្ធនៈ ដើម្បីបង្កើតជាថាមពល។
ពាក់ព័ន្ធជាមួយនឹងមធ្យោបាយដឹកជញ្ជូន បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានជំរុញទៅលើការប្រើប្រាស់នូវប្រភេទរថយន្តថ្មីៗ ក៏ដូចជារថយន្តប្រើប្រាស់អគ្គិសនី ដើម្បីកាត់បន្ថយចំហេះប្រេងឥន្ធនៈ។
បើតាម លោក នេត ភក្ត្រាដើម្បីការពារខ្លួនពីការប្រែប្រួលអាកាសធាតុ ទី១ គឺប្រជាពលរដ្ឋត្រូវអនុវត្តផែនការសកម្មភាពដែលដាក់ចុះ ដោយរាជរដ្ឋាភិបាល ដែលធ្វើការសិក្សា វាយតម្លៃ ក៏ដូចជាពិនិត្យទៅលើបច្ចេកទេស និងវិធីសាស្ត្រ ក្នុងការអនុវត្តក្នុងនោះ គឺបងប្អូនប្រជាពលរដ្ឋ អាចចូលរួមក្នុងការកាត់បន្ថយការឡើងកម្ដៅផែនដី តាមរយៈការកាត់បន្ថយ ឬការប្រើប្រាស់នូវមធ្យោបាយដឹកជញ្ជូនដែលប្រើប្រាស់ពីថាមពលករកើតឡើងវិញ។ ទី២ យើងគ្រប់គ្រងសំណល់យើងឱ្យបានល្អ ឧទាហរណ៍ថា នៅផ្ទះ សំណល់របស់យើង ១០០% យើង អាចបែងចែកថាសំណល់សរីរាង្គ និងអាចធ្វើជាជីកំប៉ុស្ដិ៍ សំណល់ប្លាស្ទិចអាចប្រើប្រាស់ឡើងវិញ ឬកាត់បន្ថយការប្រើប្រាស់ដើម្បីកុំឱ្យមានកំណើនសំរាមនៅលើភពផែនដី៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


