ព័ត៌មានជាតិ
នគរបាលខេត្តកំពង់ចាម ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ជនសង្ស័យជាច្រើននាក់
ជនសង្ស័យប្រុស ស្រី ជាច្រើននាក់ ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម ស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ ។
សមត្ថកិច្ចប្រាប់ឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ( ស្រី០១នាក់ ) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅចំណុច វត្តមៀន ភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ជាគ្រឿងញៀន ចំនួន៨៤កញ្ចប់ (ធំចំនួន ០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿង និងរថយន្តធំ ចំនួន០២គ្រឿង។
សមត្ថកិច្ចប្រាប់បន្តថា ដោយបានចម្លើយសារភាពពីជនសង្ស័យ លុះនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញខេត្តកំពង់ចាម និងជំនាញអធិការស្រុកជើងព្រៃ បន្តសហការជាមួយជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជំនាញអធិការដ្ឋានស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែម២១នាក់( ស្រី០១នាក់ ) ។

នៅក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន ៤២កញ្ចប់ (ធំ០៦កញ្ចប់) ទូសព្ទ័ដៃចំនួន ២០គ្រឿង រថយន្តចំនួន ០២គ្រឿង កាំភ្លើងកែឆ្នៃ ចំនួន ០១ដើម ស្រោមកាំភ្លើង K៥៤ ចំនួន០១ ស្លាកលេខខេមរភូមិន្ទ ០២បន្ទៈ អាយកូម០១គ្រឿង អាវខេមរៈភូមិន្ទ ថ្នាក់ឧត្តមសេនីយ៍ត្រី ក្លែងក្លាយ ចំនួន០១សម្រាប់ និងថង់វេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបាននាំទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនិតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


