ព័ត៌មានជាតិ
សាស្រ្ដាចារ្យ សំបូរ មាណ្ណារ៉ា ថា បញ្ហាយុវជនវាយតប់គ្នា អាចលុបបំបាត់បាន ទាល់តែមានការចូលរួមពីសង្គម
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះនៅកម្ពុជា គឺលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានលើកឡើងថា បញ្ហាវាយកាប់ចាក់គ្នារបស់យុវជនបច្ចុប្បន្ននេះ អាចលុបបំបាត់បានលុះត្រាតែមានការចូលរួមពីសង្គម។ ការលើកឡើងរបស់លោកសាស្ត្រាចារ្យបែបនេះ ស្របពេលដែលនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មានក្រុមសិស្សសាលា និងយុវជនខ្លះ ដេញវាញកាប់ចាក់គ្នាទាំងនៅក្នុងសាលារៀន និងនៅតាមទីសាធារណៈ នាំឱ្យខូចសណ្តាប់ធ្លាប់នៅក្នុងសង្គមយ៉ាងខ្លាំង។

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា៖ “ហេតុអ្វីបានជាយើងមានគ្នា១ពាន់នាក់ ទុកឱ្យមនុស្ស២នាក់បង្កើតអំពើពាលនៅកន្លែងហ្នឹង? ហើយយើងមិនអាចធ្វើអ្វីបាន?” យើងមើលគ្នានៅក្នុងហ្នឹងថា ត្រូវដោះស្រាយបែបណា? ឱ្យតែឃើញមួយ ព័ទ្ធ ចាប់ ទប់ ធ្វើឱ្យបាន ចាំមើលថាពាលបង្កើតបានប៉ុន្មានទៀត”?

លោកក៏បានលើកឡើងថា សម្រាប់អ្នកបង្កើតច្បាប់ និងអនុវត្តច្បាប់ ប្រសិនជាមានអំពើនេះកើតឡើងក្នុងសង្គម គួរចាត់វិធានការឱ្យបានភ្លាមៗចំពោះពួកគេ។ មួយវិញទៀត សង្គម និងសាលារៀន ត្រូវចាប់ដៃគ្នាពង្រឹង និងទប់ស្កាត់នូវបញ្ហានេះ។ នៅពេលមានករណីនេះកើតឡើង មិនគួរនាំគ្នាទាញទូរស័ព្ទមកថតបង្ហោះ និងចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គមរួចអាងថ្កោលទោសឡើយ។ លោកសាស្រ្តាចារ្យបានអំពាវនាវឱ្យប្រជាជន និងយុវជន ត្រូវមានការសហការទាំងអស់គ្នា រាយការណ៍ទៅសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ប្រសិនមានបញ្ហាទាំងនេះកើតឡើង កុំឱ្យមានការភ័យខ្លាចក្នុងការរាយការណ៍ករណីទាំងនេះឡើយ។ លោកក៏សូមឱ្យមនុស្សគ្រប់រូបមានការតាំងចិត្ត និងខិតខំពង្រឹងស្មារតីឱ្យបានល្អ ដើម្បីកម្ចាត់ឱ្យបាននូវអំពើអសីលធម៌ទាំងឡាយណាក្នុងសង្គម៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda