ព័ត៌មានជាតិ
អាកាសធាតុកំពុងត្រជាក់ ផឹកស្រាតាំងពីថ្ងៃ យប់ឡើងដេកស្លាប់
បុរសវ័យចំណាស់ម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិតាគល់ ឃុំ ផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថា សពមានឈ្មោះ យ៉ែម ឈឿង អាយុ ៦២ ឆ្នាំ ជាជនពិការជើងទាំងពីរនៅ រស់នៅក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តទៀតថា កាលនៅរស់ ឈ្មោះ យ៉ែម ឈឿង ផឹកស្រាខ្លាំងណាស់ ហើយនៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះផឹកស្រាតាំងពីថ្ងៃ ហើយមិនទទួលទានបាយទេ ម្យ៉ាងអាចដោយសារតែអាកាសធាតុត្រជាក់ខ្លាំង ទើបបណ្តាលឱ្យខ្យល់គ ដេកស្លាប់ក្នុងផ្ទះតែម្តង។
សមត្ថកិច្ចបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយជំងឺខ្យល់ គ ព្រោះសំអាងថា មិនមានភិនភាគស្លាកស្នាមអ្វីឡើយ។ក្រោយពិនិត្យរួច នគរបាលប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


