ចរាចរណ៍
បុរសម្នាក់បើកបរទាំងស្រវឹងមានកម្រិតជាតិអាល់កុល ០.៦៨mg/L បុករឺម៉ក បណ្ដាលឱ្យមនុស្ស១២នាក់រងរបួស
បុរសម្នាក់បានបើករថយន្ត TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5830 ក្នុងស្ថានភាពស្រវឹងមានកម្រិតជាតិអាល់កុល០.៦៨mg/L ទៅបុកពីក្រោយម៉ូតូសណ្ដោងរឺម៉កដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យមនុស្ស០៤នាក់រងរបួសធ្ងន់ និង០៨នាក់រងរបួសស្រាល។ នេះបើតាមសំណេររបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង០០:១៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវស្ពានមិត្តភាពកម្ពុជាជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសបើករថយន្តម៉ាកតូយូតាព្រូស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5830 បើកបរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត បានបើកឆ្លងកាត់ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន លុះមកដល់ចំណុចកើតហេតុជិតដល់ពាក់កណ្តាលស្ពាន រថយន្តខាងលើក៏បានបុកម៉ូតូសណ្តោងពេញទំហឹង បណ្តាលឲ្យមនុស្សរួមដំណើរមានក្មេងចាស់ ប្រុសស្រីចំនួន១២នាក់រងរបួស។

ភ្លាមៗអ្នកបើករថយន្ដបង្កបានព្យាយាមបើករថយន្តរត់គេច តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បានយកត្រឡប់មកវិញ។ រីឯជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យកាល់ម៉ែត្រចំនួន២គ្រឿង និងមន្ទីរពេទ្យបង្អែកចតុមុខ១គ្រឿងមកទទួលយកទៅសង្គ្រោះជាបន្តបន្ទាប់ ខណៈក្មេងៗត្រូវបានបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បច្ចុប្បន្នអ្នកបើកបររថយន្តខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងសួរនាំ និងបន្តអនុវត្តតាមនីតិវិធី៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


