ព័ត៌មានជាតិ
រថយន្តឡិចស៊ីសRX300បុកជាមួយគោយន្តកន្ត្រៃ របួសធ្ងន់ស្រាល ចំនួន៦នាក់
មនុស្ស៦នាក់ បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចស៊ីស RX.300 បុកជាមួយគោយន្តកន្ត្រៃ កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតត្រង់ចំណុចផ្លូវប្រសព្វ មុខក្លោងទ្វារវត្តម្កាក់ ក្នុងភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2U.0799 ធ្វើដំណើរទិសដៅខាងជើងទៅត្បូងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុជាចំណុចផ្លូវប្រសព្វ រថយន្ដបានបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន និងជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃពេញទំហឹងបណ្តាលឲ្យមនុស្សជិះក្នុងគោយន្តកន្ត្រៃ៦នាក់រងរបួសធ្ងន់ ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពម្កាក់ភ្លាមៗ។ ដោយឡែកម្ចាស់រថយន្ដឡិចស៊ីសក្រោយពីបង្កហេតុគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយពីកើតហេតុរថយន្ត និងគោយន្តកន្ត្រៃ ត្រូវនគរបាលយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


