ព័ត៌មានជាតិ
លោក ឈាង រ៉ា៖ អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានលើកឡើងថា អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌ មេត្តា ករុណា ធ្វើយ៉ាងណាឱ្យអ្នកជំងឺមានក្តីសង្ឃឹម និងជឿជាក់ និងធ្វើឱ្យចេញជា លទ្ធផលវិជ្ជមាន។

លោកបានថ្លែងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា ស្តីពីក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ ដែលដឹកនាំបង្រៀនដោយ លោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីប្រឹក្សា និងជាសាស្ត្រាចារ្យ បង្រៀនមុខវិជ្ជា ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងវិស័យសុខាភិបាល នៅខ្វះនូវធនធានមនុស្សដែលមានក្រមសីលធម៌វិជ្ជាជីវៈ ទាំងចំនួន និងគុណភាព ហើយការខ្វះខាតនេះ គឺធ្វើឱ្យមានភាពខ្សោយនៃការគិតគូពិចារណាក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ដូច្នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវតែពង្រឹងក្នុងការលើកម្ពស់នូវគុណភាពនៃក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រនេះ ឱ្យបានប្រសើរឡើង និងឆាប់រហ័ស។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោក ឆែម គាតរិទ្ធី ដែលបានលះបង់ពេលវេលា និងការច្នៃប្រឌិតខ្ពស់ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលនិស្សិត នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យមានគុណភាពកាន់តែប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពក្រមសីលធម៌វិជ្ជាសុខាភិបាល។
ក្នុងឱកាសនោះដែរ លោក ឆែម គាតរិទ្ធី លើកឡើងអំពីមេរៀនគុណតម្លៃនៃអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ ដោយត្រូវមានឥរិយាបថល្អ ក្រមសីលធម៌ ទទួលខុសត្រូវ ឧត្តមគតិ ស្រឡាញ់វិជ្ជាជីវៈ ព្រហ្មវិហារធម៌ និងគោរពអ្នកជំងឺ៕





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


