ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ យើងត្រូវរួមគ្នាកសាង និងថែរក្សាសមិទ្ធផលព្រះពុទ្ធសាសនា ក្រោមម្លប់ នៃសុខសន្តិភាព
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា យើងត្រូវរួមគ្នាកសាង និងថែរក្សាសមិទ្ធផលព្រះពុទ្ធសាសនា ក្រោមម្លប់ នៃសុខសន្តិភាពដែលរកបានដោយកម្រ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងមហាប្រាសាទទេវពលី និងសមិទ្ធផលផ្សេងៗ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃសៅរ៍ ៦ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោកជំទាវក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសពីសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ នៃសុខសន្តិភាព ទន្ទឹមគ្នានោះផងដែរ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងអស់គ្នាប្រារព្ធពិធីសាសនាដ៏ធំនាពេលនេះ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធសាសនិកគ្រប់រូប។

លោកជំទាវបានបន្តទៀតថា មហាប្រាសាទទេវពលី ដែលយើងកំពុងប្រារព្ធពិធីឆ្លងនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតលើទឹកដីខេត្តកំពង់ស្ពឺ ដែលនឹងរួមចំណែកទាក់ទាញពុទ្ធសាសនិក និងទេសចរឲ្យមកទស្សនា និងបួងសួងសុំសេចក្តីសុខ ដែលជួយជំរុញវិស័យទេសចរណ៍ធម្មជាតិ និងទេសចរណ៍សាសនា និងវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តកំពង់ស្ពឺឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាថែរក្សានូវសមិទ្ធផលព្រះពុទ្ធសាសនាឲ្យនៅគង់វង្សស្ថិតស្ថេរសម្រាប់ជាទីកន្លែងសក្ការៈ នៃពុទ្ធបរិស័ទយើង ក្រោមម្លប់ នៃសុខសន្តិភាព។

ជាចុងក្រោយ ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន ១០៨ អង្គ ជាកិច្ចបង្ហើយបុណ្យផងដែរ៕
អត្ថបទ ៖ វិមាន





-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


