Connect with us

ព័ត៌មានជាតិ

កុមារជាច្រើនទទួលបានភាពរីករាយពីសកម្មភាពដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ KiddieQuest របស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ

បានផុស

នៅ

កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ព្រឹត្តិការណ៍ KiddieQuest: Unlock Your Child’s Potential in Cambodia នៅ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ បាន​ប្រព្រឹត្តទៅ​យ៉ាង​ជោគជ័យ។ ឪពុកម្ដាយ និង​កុមារ​មកពី​ទូទាំង​តំបន់​បាន​ចូលរួម និង​ចូលរួម​ក្នុង​វគ្គ​ជួប​ជាមួយ​គ្រូ ការ​ចូល​ទស្សនា​ថ្នាក់រៀន​សម្រាប់​កុមារ​តូចៗ និង​សកម្មភាព​សម្រាប់​ក្មេង​ជាច្រើន​។ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ធ្វើតេស្ត​អភិវឌ្ឍន៍​ដោយ​ឥតគិតថ្លៃ​សម្រាប់​ទារក​ដែល​មាន​អាយុ​ចន្លោះ​ពី ៧ ដល់ ២៤ ខែ ដែល​គ្រប់គ្រង​ដោយ​ក្រុម Smart Baby Club ដែល​ជា​កម្មវិធី​ដៃគូ​រៀបចំ​នៅ​បរិវេណ​សាលា​ក្នុង​អគារ Flatiron។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុច​លេចធ្លោ​មួយ នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ស្នាដៃ​សិល្បៈ​គំនូរ​ដោយ​ដៃ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​បង្ហាញ​ពី​ស្នាម​ដៃ​តូចៗ​ជាង ៣០០ ដែល​ប្រមូលបាន​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃ​។

ស្នាដៃ​សិល្បៈ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​តម្លៃ​ខ្ពស់​នៅក្នុង​ការដេញថ្លៃ​នាពេលខាងមុខ ជាមួយ​នឹង​ប្រាក់ចំណូល​ដែល​ឆ្ពោះ​ទៅ​រក​ការ​ជួយ​កុមារ​ក្រីក្រ​នៅ​ក្នុង​សហគមន៍។

ក្រៅពី​អ្នកចូលរួម​សាធារណៈ​ដែល​មាន​ចំនួន​ជាង ៣០០ នាក់ អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា (ISF) ក៏បាន​ដឹកនាំ​កុមារ​តូចៗ​ជាង ៥០ នាក់ មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។

លោក Toby Waterson នាយក នៃ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ មាន​ប្រសាសន៍​ថា «យើង​សង្ឃឹម​ថា ឪពុកម្ដាយ​ដែល​បាន​ផ្ដល់​ពេលវេលា​របស់​ពួកគេ​មក​កម្មវិធី​របស់​យើង​កាលពី​ចុង​សប្ដាហ៍​បាន​ចាកចេញ​ជាមួយ​នឹង​ការ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​ផ្តល់​ការអប់រំ​របស់​យើង​នៅ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​មានគុណ​ភាព “​លំដាប់​ខ្ពស់​”​។ ឪពុកម្ដាយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ពិតជា​ត្រូវការ​ការសិក្សា​ដ៏​ល្អ​សម្រាប់​កូនៗ​របស់​ពួកគេ ហើយ​ខ្ញុំ​ក៏​សំណួរ​ជាច្រើន​អំពី​កម្មវិធីសិក្សា​របស់​យើង គ្រូ​របស់​យើង និង​ផែនការ​មហិច្ឆតា​របស់​យើង​សម្រាប់​អនាគត»។

លោក Waterson បាន​សង្កត់​ធ្ងន់​ថា ព្រឹត្តិការណ៍ KiddieQuest មិនមែន​គ្រាន់តែ​ជា​ថ្ងៃ​ដែល​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ​សម្រាប់​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​គំនិត​ផ្ដួចផ្ដើម​ដែល​ចាក់ឫស​នៅ​ក្នុង​តម្លៃ នៃ​សាលា Shrewsbury ណាមួយ​។ ព្រឹត្តិការណ៍​នេះ​បាន​បម្រើការ​ជា​វេទិកា​រៃអង្គាស​ប្រាក់ សម្រាប់​កុមារ​ដែល​ត្រូវការ​ជំនួយ ដោយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ និង​សម្ភារៈ​ចាំបាច់​ផ្សេងទៀត។

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ជា​សាលា​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ការ​ជួយ​ដល់​កុមារ​ក្រីក្រ និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍។

ព្រឹត្តិការណ៍ KiddieQuest ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) នៅ​កម្ពុជា ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​បំពេញ​តម្រូវការ​របស់​កុមារ​ទើប​ចេះ​ដើរ កុមារ​មត្តេយ្យ​សិក្សា និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ វា​ជា​ឱកាស​មួយ​សម្រាប់​ក្រុម​គ្រួសារ​ក្នុង​ការ​ជួបជុំគ្នា និង​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេងៗ​ដែល​លើកកម្ពស់​ការសិក្សា ភាព​ច្នៃប្រឌិត និង​ការ​អភិវឌ្ឍ​សង្គម។

ជាងនេះទៅទៀត​សាខា​ចម្បង នៃ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ដែល​មាន​ទីតាំងនៅ​ខណ្ឌ​ជ្រោយចង្វារ ខាងជើង​ក្រុងភ្នំពេញ ពេលនេះ​កំពុង​ទទួល​ពាក្យ​សម្រាប់​សិស្ស​ឆ្នាំ​បឋមសិក្សា និង​មធ្យមសិក្សា​។

សាលា Shrewsbury School UK នៃ​ចក្រភព​អង់គ្លេស គឺជា​សាលា​ដ៏​ធំ​ជាង​គេ​មួយ​ក្នុងចំណោម​សាលា​សាធារណៈ​ទាំង​ប្រាំពីរ​ដែល​កត់ត្រា​ទុកជា​សាលា​សាធារណៈ​ដ៏​ល្បី​មួយ​ក្នុង​ឆ្នាំ ១៨៦៨ អំពី​ការ​ប្រើប្រាស់​លក្ខណៈ​ពិសេស​ល្អ​បំផុត នៃ​ប្រព័ន្ធ​អប់រំ​របស់​ចក្រភព​អង់គ្លេស។ នៅ​ចក្រភព​អង់គ្លេស សាលា​នេះ​បានឈ្នះ​ពានរង្វាន់​សាលា​ឯករាជ្យ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ សាលា​នេះ មាន​អតីត​និស្សិត​ល្បីៗ រួម​ទាំង​លោក Sir Charles Darwin ផងដែរ។ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​អគារ​ពាណិជ្ជកម្ម Flatiron នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែ​កញ្ញា ឆ្នាំ ២០២២ ក្នុង​ការ​ផ្ដល់​ការ​អប់រំ​ស្តង់ដារ​អន្តរជាតិ​ដ៏​ទំនើប​ទាន់សម័យ សម្រាប់​កុមារា និង​កុមារី​កម្ពុជា។ សាលា​នឹង​អនុលោម​តាម​កម្មវិធី​សិក្សា​ពិសេស​របស់​សាលា​Shrewsbury នៃ​ចក្រភព​អង់គ្លេស តាមបែប Floreat ដែល​ផ្តល់នូវ​ការអប់រំ សហ​កម្មវិធីសិក្សា និង​គ្រូ​បង្គោល​ដ៏​ល្អៗ ជាមួយនឹង​ថ្នាក់រៀន​ដ៏​ទំនើប ការលេង​កីឡា ការសម្តែង ការលេង​តន្ត្រី និង​សម្ភារៈ​ដ៏​ទំនើបៗ​ទាន់​សម័យ​។ ភាសា​អង់គ្លេស ខ្មែរ និង​ភាសា​ចិន នឹង​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​កូនៗ​របស់​លោក​អ្នក​។ អតីត​អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ លោក ឆា​លស៍ ដា​វីន ក៏​ជា​អតីត​សិស្ស​នៅ​សាលា​អន្តរជាតិ Shrewsbury នៃ​ចក្រភព​អង់គ្លេស​ផង​ដែរ។

www.shrewsbury.edu.kh

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម