Connect with us

ព័ត៌មានជាតិ

KiddieQuest ៖ ព្រឹត្តិការណ៍ដ៏ពោរពេញទៅដោយភាពរីករាយមួយសម្រាប់កុមារតូចៗ និងគ្រួសាររបស់ពួកគេដែលត្រូវបានរៀបចំដោយសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

បានផុស

នៅ

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​រំភើប​មួយ​សម្រាប់​គ្រួសារ​ដែល​មាន​កុមារ​តូចៗ នៅ​ថ្ងៃ​ទី ២៥ និង ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃ ដែល​មាន​ឈ្មោះ​ថា KiddieQuest: Unlock Your Child’s Potential សន្យា​ថា​នឹង​ក្លាយ​ជា​បទពិសោធន៍ នៃ​ការ​អប់រំ​ដ៏​រីករាយ​សម្រាប់​កុមារ ក៏ដូចជា​ចូលរួម​ចំណែក​កែប្រែ​ជីវិត​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាតាបិតា​ដែល​ចូលរួម នឹង​មាន​ឱកាស​ដើម្បី​ពិនិត្យ​មើល Smart Baby Club របស់​សាលា ដែល​គ្រប់គ្រង​ដោយ Tutor Impact UK ដែល​ផ្តល់នូវ​បរិយាកាស​ជំរុញ​ទឹកចិត្ត និង​ការសិក្សា​សម្រាប់​ទារក​ឲ្យ​លូតលាស់ ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​ឪពុកម្ដាយ​របស់​ពួកគេ។ ក្លឹប​កម្សាន្ត​ដែល​មាន​សុវត្ថិភាព និង​ភាព​រីករាយ​នេះ ស្វែងរក​ការ​ចិញ្ចឹម​បីបាច់ និង​ផ្ដល់​អំណាច​ដល់​កុមារ​សម្រាប់​អនាគត។

គ្រួសារ​ដែល​មាន​ទារក​អាយុ​ចន្លោះ​ពី ៧ ដល់ ២ ខែ និង​កុមារ​អាយុ​ចន្លោះ​ពី ២ ដល់ ៥ ឆ្នាំ នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែល​រំពឹង​ថា នឹង​ទទួល​បាន​អ្នក​ចូលរួម​ចំនួន ៣០០ គ្រួសារ។ កម្មវិធី នឹង​រួមបញ្ចូល​សកម្មភាព​ជាច្រើន រួម​ទាំង​ការ​វាយតម្លៃ​ការ​អភិវឌ្ឍ​ទារក ហ្គេម​សប្បាយៗ​សម្រាប់​កុមារ​តូចៗ និង​ការ​សម្ដែង ដើម្បី​ផ្ដល់​នូវ​ការ​កម្សាន្ត​សមរម្យ។ ការ​ធ្វើតេស្ត​អភិវឌ្ឍន៍​ទារក នឹង​វាយតម្លៃ​លើ​ដែន​ចំនួន ៥ របស់​កូន​អ្នក ដែល​ការ​អភិវឌ្ឍ​របស់​ខួរក្បាល​ទារក ការ​យល់ដឹង និង​ទំនាក់ទំនង។ ព្រឹត្តិការណ៍​នេះ​ក៏​ផ្ដល់​ជូន​នូវ​រង្វាន់​ធំ នៃ​ការ​ផ្ដល់​អាហារូបករណ៍ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន។ វា​ប្រាកដ​ថា ជា​បទពិសោធន៍​ដ៏​រីករាយ​ដែល​នឹង​ជួយ​បង្ហាញ​ភាព​ច្នៃប្រឌិត​របស់​កុមារ និង​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​ជីវិត​កុមារ​ដទៃ។

សកម្មភាព​ដែល​ត្រូវ​បាន​កែសម្រួល​ជាពិសេស​សម្រាប់​ទារក​ដែល​មាន​អាយុ​ពី ៧ ដល់ ២៤ ខែ នឹង​រួម​បញ្ចូល​ការ​វារ​ប្រណាំង​រត់​លាក់ខ្លួន និង​ស្វែងរក និង​ការ​ធ្វើ​តម្រាប់​តាម។ ចំណែក​សកម្មភាព​សម្រាប់​ក្មេង​អាយុ​ពី ២ ដល់ ៥ ឆ្នាំ នឹង​មាន​ការ​ទាត់​បាល់ ល្បែង​ផ្គុំ​រូប និង​លេង Red Light Green Light។

ចំណុច​លេចធ្លោ នៃ​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ គឺ កម្មវិធី Handprint Art Challenge ដែល​នឹង​ក្លាយ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​កែប្រែ​ជីវិត​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នេះ​គឺ​បើក​សម្រាប់​សាធារណជន​ចូលរួម​ដោយ​មិន​គី​ថ្លៃ ប៉ុន្តែ​ថវិកា​ដែល​រៃអង្គាស នឹង​ត្រូវ​បរិច្ចាគ​ទៅ​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ដែល​ជា​អង្គ​ការដែល​ផ្ដល់​ការ​អប់រំ និង​ការ​គាំទ្រ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា។ ថវិកា នឹង​ត្រូវ​បាន​ប្រមូល​តាមរយៈ​ការ​ដេញ​ថ្លៃ ពី​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ជួយ និង​គាំទ្រ​បុព្វហេតុ​នេះ​អាច​ទិញ​ស្នាដៃ​សិល្បៈ​ដែល​បង្កើត​ដោយ​កុមារ​។ ការ​ដេញ​ថ្លៃ​ផ្តល់​ឱកាស​ដ៏​ល្អ​មួយ​ដែល​មិន​ត្រឹមតែ​ផ្តល់​អំណោយ​ដល់​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​អបអរសាទរ​ការ​ច្នៃប្រឌិត នៃ​គំនិត​វ័យក្មេង​ទាំងនេះ​ផង​ដែរ។ ប្រាក់ចំណូល​ទាំងអស់​ដែល​បាន​មកពី​ការ​ដេញថ្លៃ​នឹង​ទៅកាន់​មូលនិធិ​ដោយ​ផ្ទាល់ ដើម្បី​ធានា​ថា​កុមារ​នឹង​ទទួលបាន​ការអប់រំ និង​ការ​គាំទ្រ​ផ្លូវចិត្ត​ដែល​ពួកគេ​ត្រូវការ​។

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ មាន​បេសកកម្ម​ច្បាស់លាស់។ សាលា​នេះ​ដែរ បាន​អប់រំ និង​ផ្ដល់​សិទ្ធិ​អំណាច​ដល់​សិស្ស​ម្នាក់ៗ​ឲ្យ​រីកចម្រើន​ក្នុង​ជីវិត និង​រួមចំណែក​ជា​វិជ្ជមាន​ដល់​ពិភពលោក​នៅ​ជុំវិញ​ពួកគេ។ លោក Toby Waterson នាយក​ស្ថាបនិក នៃ​សាលា​អន្តរជាតិ Shrewsbury រាជធានី​ភ្នំពេញ បាន​ពន្យល់​ថា ៖

«សាលា Shrewsbury “​តែងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​អនុវត្ត​ក្រមសីលធម៌។ វា​មិន​លឿន​ពេក​ទេ​ក្នុង​ការ​ចាប់ផ្ដើម​ក្មេងៗ​ក្នុង​ដំណើរ​នេះ​! តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី Handprint Art Challenge ក្រុម​គ្រួសារ​ទាំងអស់ នឹង​មិន​ត្រឹម​តែ​មាន​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​នឹង​មាន​ការ​រួម​ចំណែក​ជា​វិជ្ជមាន​ផង​ដែរ»។

វត្តមាន​របស់​កញ្ញា Adda Angel ក្នុង​ព្រឹត្តិការណ៍​នេះ​គឺជា​ការ​បន្ថែម​នូវ​ភាព​រំភើប​មួយ។ មាតាបិតា​កុមារ នឹង​យល់ថា​វា​ផ្ដល់​រង្វាន់​ជាពិសេស​ក្នុង​ការ​នាំ​កូនៗ​របស់​ពួកគេ​មក​ជាមួយ និង​ទទួល​បាន​បទពិសោធន៍​ជា​វិជ្ជមាន នៃ​ភាពជា​ម្ដាយ​របស់​លោកស្រី Adda Angel។ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​មក​ជួបជុំ​គ្នា និង​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​យូរអង្វែង។

KiddieQuest ៖ Unlock Your Child’s Potential គឺជា​ឱកាស​មួយ​សម្រាប់​ក្រុម​គ្រួសារ​ក្នុង​ការ​ចងភ្ជាប់ និង​បង្កើត​អនុស្សាវរីយ៍ ហើយ​វា​ក៏​មាន​គោលបំណង​ដើម្បី​បណ្ដុះបណ្ដាល​កុមារ​អំពី​សារៈសំខាន់ នៃ​ការ​ផ្តល់​ឲ្យ និង​បង្កើត​ផល​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ។ ព្រឹត្តិការណ៍​នេះ​ដើរតួ​ជា​វេទិកា​មួយ​សម្រាប់​ក្រុម​គ្រួសារ​ក្នុង​ការ​ចងភ្ជាប់ និង​បង្កើត​អនុស្សាវរីយ៍ ក៏ដូចជា​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត​របស់​កុមារ​ដទៃ​ផង​ដែរ។ សាលា​កំពុង​ផ្តល់​រង្វាន់ និង​ការ​លើកទឹកចិត្ត​ដល់​អ្នកចូលរួម។

តាមរយៈ​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុម​គ្រួសារ​ដែល​ចូលរួម​នឹង​ត្រលប់​ទៅវិញ ដោយ​ដឹង​ថា ពួកគេ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា។ ដូច្នេះ​សូម​កុំ​ខកខាន​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​នេះ ហើយ​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

ចុះឈ្មោះ​ឥឡូវនេះ​តាមរយៈ https://form.jotform.com/230371332129447

គួរ​បញ្ជាក់​ថា សាលា Shrewsbury School UK នៃ​ចក្រភព​អង់គ្លេស គឺជា​សាលា​ដ៏​ធំ​ជាងគេ​មួយ​ក្នុង​ចំណោម​សាលា​សាធារណៈ​ទាំង​ប្រាំពីរ​ដែល​កត់ត្រា​ទុកជា​សាលា​សាធារណៈ​ដ៏​ល្បី​មួយ​ក្នុង​ឆ្នាំ ១៨៦៨ អំពី​ការ​ប្រើប្រាស់​លក្ខណៈ​ពិសេស​ល្អ​បំផុត នៃ​ប្រព័ន្ធ​អប់រំ​របស់​ចក្រភព​អង់គ្លេស។ នៅ​ចក្រភព​អង់គ្លេស សាលា​នេះ​បាន​ឈ្នះ​ពានរង្វាន់​សាលា​ឯករាជ្យ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០២០។

ជាមួយ​គ្នា​នេះ​ដែរ សាលា​នេះ​មាន​អតីត​និស្សិត​ល្បីៗ រួម​ទាំង​លោក Sir Charles Darwin ផងដែរ។ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង អគារ​ពាណិជ្ជកម្ម Flatiron នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែ​កញ្ញា ឆ្នាំ ២០២២ ក្នុង​ការ​ផ្តល់​ការ​អប់រំ​ស្តង់ដារ​អន្តរជាតិ​ដ៏​ទំនើប​ទាន់​សម័យ សម្រាប់​កុមារា និង​កុមារី​កម្ពុជា។ សាលា នឹង​អនុលោម​តាម​កម្មវិធី​សិក្សា​ពិសេស​របស់​សាលា Shrewsbury នៃ​ចក្រភព​អង់គ្លេស តាមបែប Floreat ដែល​ផ្តល់​នូវ​ការអប់រំ សហ​កម្មវិធីសិក្សា និង​គ្រូ​បង្គោល​ដ៏​ល្អៗ ជាមួយ​នឹង​ថ្នាក់រៀន​ដ៏​ទំនើប ការ​លេង​កីឡា ការ​សម្តែង ការ​លេង​តន្ត្រី និង​សម្ភារៈ​ដ៏​ទំនើបៗ​ទាន់សម័យ។ ភាសា​អង់គ្លេស ខ្មែរ និង​ភាសា​ចិន នឹង​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​កូនៗ​របស់​លោក​អ្នក។ អតីត​អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ លោក ឆា​លស៍ ដា​វីន ក៏​ជា​អតីត​សិស្ស​នៅ សាលា​អន្តរជាតិ Shrewsbury នៃ​ចក្រភព​អង់គ្លេស ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម