Connect with us

ព័ត៌មានជាតិ

កម្មវិធីសម្ដែង និងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា Shrewsbury ភ្នំពេញ នៅ​សណ្ឋាគារ Raffles Le Royal

បានផុស

នៅ

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ កំពុង​ពង្រីក​កម្មវិធី​អាហារូបករណ៍​របស់​ខ្លួន​ដើម្បី​រួមបញ្ចូល​ផ្នែក​បី​សំខាន់​គឺ ៖ ការសិក្សា សិល្បៈ​សម្ដែង និង​កីឡា។ សាលា​លំដាប់ថ្នាក់​ចក្រភព​អង់គ្លេស​នេះ នឹង​មាន​កម្មវិធី​សម្ដែង និង​វាយតម្លៃ​សម្រាប់​ការទទួលបាន​អាហារូបករណ៍​សាលា នៅ​ថ្ងៃ​ទី ០៦ ខែ​ឧសភា សម្រាប់​កុមារ​ដែលមាន​សក្ដានុពល​ក្នុងការ​ទទួលបាន​អាហារូបករណ៍​នេះ​។ សាលា​គ្រោង​នឹង​បង្កើត​កម្មវិធី​អាហារូបករណ៍​បន្ថែមទៀត​នាពេល​អនាគត ដូច​ជាការ​ផ្តោតលើ​ការ​អភិវឌ្ឍ​ជំនាញ​លើ​មុខវិជ្ជា STEAM​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​គ្រប់គ្រង​សាលា លោក Toby Waterson បាន​ពន្យល់​ពី​កត្តា​ជំរុញ​របស់​សាលា​ក្នុង​ការ​អនុវត្ត​កម្មវិធី​ទាំងនេះ​ថា​៖ « កម្មវិធី​អាហារូបករណ៍​នេះ​មាន​គោលបំណង​ផ្គត់ផ្គង់​គុណភាព នៃ​កម្មវិធី​អប់រំ​ដល់​កុមារ​ដែលមាន​សក្ដានុពល​។ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ប្ដេជ្ញា​ផ្តល់​ការអប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា ស្រប​ជាមួយ​នឹង​សាលា​អន្តរជាតិ​ដទៃ​ទៀត​នៅក្នុង​តំបន់​។ សាលា​មាន​គោលបំណង​មិន​ត្រឹមតែ​ផ្តល់ជូន​សិស្សានុសិស្ស​នូវ​កម្មវិធី​សិក្សា និង​ឱកាស​នៅ​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ​អភិវឌ្ឍន៍​ខ្លួន។ សាលា​ក៏បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​ថា ឱកាស​គឺ​បើកចំហ​ដល់​កុមារ​មកពី​គ្រប់​មជ្ឈដ្ឋាន​សង្គម ដោយ​មិន​គិត​ពី​ជីវភាព​គ្រួសារ​របស់​ពួកគេ​ឡើយ​។ កម្មវិធី​អាហារូបករណ៍​បង្កើត​ភាព​ចម្រុះ​កាន់តែច្រើន​នៅក្នុង​សាលារៀន ដែលមាន​សារៈសំខាន់​កាន់តែខ្លាំង​សម្រាប់​ការ​ជឿនលឿន និង​សកល​ភាវូបនីយកម្ម​របស់​យើង​។​

លោក​បន្ត​ថា ៖ « យុវជន​កម្ពុជា​គឺ​ពោរពេញ​ដោយ​ទេពកោសល្យ និង​សមត្ថភាព សូម្បីតែ​មុនពេល​សាលា​របស់​យើង​បើក យើង​ប្ដេជ្ញា​ដើម្បី​កំណត់​អត្តសញ្ញាណ​កុមារ​ដែលមាន​ទេពកោសល្យ ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអប់រំ របស់ Shrewsbury ហើយ​ជា​លទ្ធផល​នាំមក​នូវ​ផល​ប្រយោជន៍​ដល់​ប្រទេស​របស់​ពួកគេ​។ ជាការ​ពិតណាស់ កាលពី​ឆ្នាំមុន​នៅក្នុង​ខែសីហា ក្នុង​អំឡុងពេល​ដំណើរ​ការដាក់​ពាក្យសុំ​អាហារូបករណ៍ សាលា​បានផ្តល់​អាហារូបករណ៍​ដល់​កុមារ​ក្នុង​ស្រុក​ជាច្រើន ដែល​ក្នុងនោះ​មាន​អាហារូបករណ៍​ពាក់កណ្ដាល ឬ​ទាំងស្រុង​ចំនួន​ដប់​ប្រាំបួន​។ កុមារ​ទាំងនេះ​មួយចំនួន​កំពុង​សិក្សា និង​ខ្លះ​នឹង​ចូល​សិក្សា​នៅ សាខា​ធំ​របស់​យើង​នៅពេល​វា​បើក​នៅ​ខែ​កញ្ញា ឆ្នាំ ២០២៤ ហើយ​ពួកគេ​មួយចំនួន​ក៏បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​ចុង​សប្ដាហ៍​ជាមួយ​ដៃគូ​របស់​យើង​។​»

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រីក​កម្មវិធី​នេះ សាលា​កំពុងផ្តល់​ឱកាស​ដល់​កុមារ​ដែលមាន​ទេពកោសល្យ​ពិសេស​ក្នុង​វិស័យ​សិល្បៈ​សម្ដែង (​រួម​ទាំង​របាំ ល្ខោន និង​តន្ត្រី​) និង​កីឡា និង​ហែល​ទឹក បន្ថែម​ពីលើ​កម្មវិធី​ដែល​បាន​បង្កើត​ឡើង​រួចហើយ​។ កម្មវិធី​អាហារូបករណ៍​សិក្សា នេះ​ជាការ​បោះជំហាន​ទៅមុខ​យ៉ាង​សំខាន់​សម្រាប់​សាលា​ក្នុង​ការ​គាំទ្រ​ទេពកោសល្យ​ចម្រុះ​របស់​សិស្ស ក៏​ដូចជា​ផ្តល់​នូវ​ឱកាស​ពិសេស​មួយ​សម្រាប់​សិស្ស​ដែលមាន​ទេពកោសល្យ​ក្នុង​ការទទួល​បានការ​អប់រំ​លំដាប់​ពិភពលោក ខណៈ​ពេល​ដែល​ពួកគេ​បន្ត​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ផ្នែក​សិល្បៈ និង​កីឡា​។ ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អភិវឌ្ឍន៍​ទេពកោសល្យ​របស់​កុមារ​លើ​មុខវិជ្ជា​ជាច្រើន ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ជា​បុគ្គល​ដែលមាន​ជំនាញ​ច្បាស់លាស់ និង​អាច​បន្ត​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ក្នុង​សង្គម។

ដំណើរការ​ជ្រើសរើស​នេះ​គឺ​មិន​គិត​ថ្លៃ​នោះ​ទេ ហើយ​បើកចំហ​សម្រាប់​កុមារ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​។ គ្រួសារ​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ឲ្យ​កូនៗ​ចូលរួម​កម្មវិធី​សម្ដែង និង​វាយតម្លៃ​សម្រាប់​ការ​ទទួល​បាន​អាហារូបករណ៍​សាលា នៅ​ថ្ងៃ​ទី ០៦ ខែ​ឧសភា នឹង​ត្រូវ​ដាក់​ពាក្យសុំ​ចុះឈ្មោះ ដែល​ត្រូវ​បាន​ពិនិត្យ​ជ្រើសរើស​ដោយ​សាលា​មុនពេល​កម្មវិធី​។ ទម្រង់​ពាក្យសុំ និង​ព័ត៌មាន​អំពី​លក្ខណវិនិច្ឆ័យ នៃ​ការ​ផ្តល់​រង្វាន់​មាន​នៅលើ​គេហទំព័រ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា ហើយ​ត្រូវ​ដាក់​ពាក្យ​ឲ្យ​បាន​មុន​ម៉ោង ៥ ល្ងាច ថ្ងៃ​ទី ៣០ ខែ​មេសា។

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ កំពុង​ផ្តល់​អាហារូបករណ៍​ពេញលេញ​ប៉ុន្មាន​កន្លែង ដែល​នឹង​នាំ​កុមារ​ឆ្លងកាត់​ផ្នែក​ទាំងអស់ នៃ​សាលា រហូតដល់​រយៈពេល​សិក្សា​ប្រាំមួយ​ឆ្នាំ​។ អាហារូបករណ៍​ពេញ​លេញ​មួយ​នឹងត្រូវ​បានផ្តល់​ជូន​សម្រាប់​ការបែងចែក​ជា​បី​ប្រភេទ​។ លើសពីនេះ អាហារូបករណ៍​ជាច្រើន​ទៀត​នឹងត្រូវ​បានផ្តល់​ជូន​តាម​ការ​សម្រេច​ចិត្ត​របស់​នាយក​សាលា និង​ថ្នាក់ដឹកនាំ​សាលា ដែល​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​កុមារ​មួយចំនួន និង​គ្រួសារ​របស់​ពួកគេ​ផងដែរ​។​

កម្មវិធី​សម្តែង និង​វាយតម្លៃ​សម្រាប់​ការ​ទទួលបាន​អាហារូបករណ៍​សាលា គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​កុមារ​ដែល​មាន​ទេពកោសល្យ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ទទួល​បាន​ការអប់រំ​លំ​ដាប់​ពិភពលោក​។ គ្រួសារ​ដែល​មាន​ចំណាប់​អារម្មណ៍ អាច​ចុះ​ឈ្មោះ​តាមរយៈ​លីង ភាសាខ្មែរ អង់គ្លេស ចិន ឬ សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​សាលា ឬ ទំព័រ Facebook សម្រាប់​ព័ត៌មាន​បន្ថែម។

សាលា Shrewsbury School UK នៃ​ចក្រភព​អង់គ្លេស គឺជា​សាលា ដ៏​ធំជាងគេ​មួយ​ក្នុងចំណោម​សាលា​សាធារណៈ​ទាំង​ប្រាំពីរ​ដែល​កត់ត្រា​ទុកជា​សាលា​សាធារណៈ​ដ៏​ល្បី​មួយ​ក្នុង​ឆ្នាំ ១៨៦៨ អំពី​ការ​ប្រើប្រាស់​លក្ខណៈ​ពិសេស​ល្អ​បំផុត នៃ​ប្រព័ន្ធ​អប់រំ​របស់​ចក្រភព​អង់គ្លេស​។ នៅ​ចក្រភព​អង់គ្លេស សាលា​នេះ​បានឈ្នះ​ពានរង្វាន់​សាលា​ឯករាជ្យ​ល្អ​បំផុត​ប្រចាំឆ្នាំ ២០២០​។ ជាមួយគ្នានេះដែរ សាលា​នេះ​មាន​អតីត​និស្សិត​ល្បីៗ រួមទាំង​លោក Sir Charles Darwin ផងដែរ​។ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបាន​បង្កើតឡើង​នៅក្នុង អគារ​ពាណិជ្ជកម្ម Flatiron នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែ​កញ្ញា ឆ្នាំ ២០២២ ក្នុង​ការផ្តល់​ការអប់រំ​ស្តង់ដារ​អន្តរជាតិ​ដ៏​ទំនើប​ទាន់សម័យ សម្រាប់​កុមារា និង​កុមារី​កម្ពុជា​។ សាលា​នឹង​អនុលោម​តាម​កម្មវិធី​សិក្សា​ពិសេស​របស់​សាលា​Shrewsbury នៃ​ចក្រភព​អង់គ្លេស តាមបែប Floreat ដែល​ផ្តល់នូវ​ការអប់រំ សហ​កម្មវិធីសិក្សា និង​គ្រូ​បង្គោល​ដ៏​ល្អៗ ជាមួយ​នឹង​ថ្នាក់រៀន​ដ៏​ទំនើប ការលេង​កីឡា ការសម្តែង ការលេង​តន្ត្រី និង​សម្ភារៈ​ដ៏​ទំនើបៗ​ទាន់សម័យ​។ ភាសា​អង់គ្លេស ខ្មែរ និង​ភាសា​ចិន នឹងត្រូវ​បានផ្តល់​ជូន​ដល់​កូនៗ​របស់លោក​អ្នក​។ អតីត​អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ លោក ឆា​លស៍ ដា​វីន ក៏​ជា​អតីត​សិស្ស​នៅ​សាលា​អន្តរជាតិ Shrewsbury នៃ​ចក្រភព​អង់គ្លេស ផង​ដែរ។

www.shrewsbury.edu.kh

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម