Connect with us

ព័ត៌មានជាតិ

ស្ថានទូតបារាំងចូលរួមរំលែកទុក្ខ​មរណភាពលោកសាស្រ្តាចារ្យ Claude Dumurgier

បានផុស

នៅ

ស្ថានទូតបារាំងមានសេចក្តីក្រៀមក្រំជាពន់ពេក ក្រោយទទួលបានដំណឹងអំពី​មរណ​ភាពរបស់​លោកសាស្រ្តាចារ្យ Claude Dumurgier ដែលជាតួអង្គសំខាន់មួយរូបនៃកិច្ច​សហប្រតិបត្តិការ​រវាងបារាំង និងកម្ពុជា ជាពិសេសនៃ​ការរស់រានឡើងវិញនៃវិស័យសល្យសាស្រ្តនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្រ្តាចារ្យ Claude គឺជាអ្នកការពារហ្វ្រង់កូហ្វូនីដ៏សកម្មមួយរូប ដែល​បាន​ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជានៅប្រទេស​បា​រាំង។ ដោយមិនចេះនឿយហត់ ក្នុងពេលថ្មីៗនេះ លោកក៏បានជួយជ្រោមជ្រែង​ក្នុងការដាក់ឱ្យមាន​សិក្ខាសាលាអនឡាញ ដែលមានការចូលរួមយ៉ាងច្រើន រវាង​បណ្ឌិត​​សភាវេជ្ជសាស្រ្តជាតិបារាំង និងសាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខា​ភិ​បាល។

ក្នុងអំឡុងនៃការប្រកបអាជីពរបស់លោក លោកបានចូលរួមពង្រឹងទំនាក់​​ទំនងពិសេស និងចំណងដ៏រឹងមាំរវាងវិស័យវេជ្ជសាស្រ្តបារាំង និងកម្ពុជា ហើយបានទទួលគ្រឿងឥស្សរិយយស កិត្តិយសពីរាជរដ្ឋាភិបាល​​​​កម្ពុជាកាលពីឆ្នាំ២០១៣។

ស្ថានទូតបារាំងសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់លោក​ក្នុងអំឡុង​ពេលវេលាដ៏សោកសៅនេះ។

លោកសាស្ត្រាចារ្យ Claude Dumurgier ជាស្ថាបនិកម្នាក់ និងជាបិតានៃគ្រូពេទ្យវះកាត់កម្ពុជា បានទទួលមរណៈភាព នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២អធ្រាត្រ នៅទីក្រុងបារីសនៃប្រទេសបារាំង។

សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតពេទ្យកម្ពុជា បានរៀបចំពិធីគោរពវិញ្ញាណក័ន្ធ និងពិធីបុណ្យបង្សុកូលជូនដល់លោកសាស្ត្រាចារ្យ Claude Dumurgier នៅវត្តព្រះពុទ្ធមាន នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី២ ខែមីនា ឆ្នាំ២០២៣​ ដើម្បីជាការដឹងគុណនិងសម្តែងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម