ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ទាក់ទាញទេសចរបារាំង ឈរលេខ១ ក្នុងចំណោមទេសចរបរទេស
ខេត្តពោធិ៍សាត់បានក្លាយជាគោលដៅទេសចររបស់ជនជាតិបារាំង ខណៈខេត្តភាគពាយ័ព្យបានទទួលកំណើនទេសចរបរទេសយ៉ាងច្រើន ក្នុងនោះបារាំងនាំមុខគេ។
ឆ្លើយតបសំនួររបស់កម្ពុជាថ្មីក្នុងសន្និសីទនៅព្រឹកនេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកពីធនធានធម្មជាតិដ៏សំបូរបែបរបស់ខេត្តពោធិ៍សាត់ ទើបធ្វើឲ្យភ្ញៀវទេសចរបរទេសចាត់ទុកខេត្តពោធិ៍សាត់ជាគោលដៅទេសចរមិនអាចរំលងបាន។

ក្នុងចំណោមទេសចរបរទេសគឺបារាំងឈរលេខ ១ ដែលមកលេងខេត្តពោធិ៍សាត់ច្រើនជាងគេ។ លោកអភិបាលខេត្តបានអះអាងថា ជាមួយតំបន់អេកូទេសចរណ៍ ធម្មជាតិព្រៃភ្នំរួមទាំងភាពលក្ខខណៈអច្ឆរិយៈនៃបឹងទន្លេសាប បានទាក់ទាញទេសចរបរទេសជាពិសេសបារាំងមកម្តងហើយចង់មកម្តងទៀត។
«បារាំងនៅស្រុកបារាំងចូលចិត្តនំប៉័ង តែបារាំងស្រុកខ្មែរចូលចិត្តធម្មជាតិល្អៗ។ ខេត្តពោធិ៍សាត់មានធម្មជាតិ បឹងទន្លេសាប តំបន់ព្រៃភ្នំ មានទឹកធ្លាក់អីហ្នឹង បារាំងខ្លះមកម្តងហើយចង់មកម្តងទៀត សប្បាយធនធានធម្មជាតិទាំំងអស់ហ្នឹង»។
បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានលើកពីសក្តានុពលនៅស្រុកវាលវែង ដែលបានក្លាយជាគោលដៅទេសចរណ៍អំណោយផលដល់ការវិនិយោគទេសចរណ៍ធម្មជាតិ។ លោកថា ស្រុកវាលវែងជាតំបន់ខ្ពង់រាប និងជាតំបន់ភ្នំប្រកបដោយព្រៃឈើខៀវស្រងាត់ មានផ្ទៃទឹក បឹង ស្ទឹង ជ្រលង ដងអូរ អាកាសធាតុត្រជាក់ មានលក្ខណៈភូមិសាស្ត្រពិសេស ដោយម្ខាងជាជម្រាលចុះទៅលម្ហសមុទ្រ និងម្ខាងទៀតជាជម្រាលចុះទៅលម្ហបឹងទន្លេសាប បច្ចុប្បន្នកំពុងចាប់ផ្ដើមក្លាយជាទីចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ខេត្តពោធិ៍សាត់មានរមណីយដ្ឋាននិងតំបន់ទេសចរណ៍ចំនួន ៣៩ កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ ០៥ កន្លែង, រមណីយដ្ឋានទេសចរណ៍កែឆ្នៃ ១១ កន្លែង, រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ០៩ កន្លែង, សហគមន៍/អេកូ-ទេសចរណ៍ ១០ កន្លែង និងកសិ-ទេសចរណ៍ ០៤ កន្លែង។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់បន្ថែមថា តាមរយៈធនធានធម្មជាតិ បានជួយជំរុញកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត។
ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំមានចំនួន ១.៤៣៧ ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៨ មានការកើនឡើងចំនួន ១៦៦ដុល្លារក្នុងម្នាក់។ ចំពោះអត្រាភាពក្រីក្រក៏បានថយចុះពី ១៦% នៅឆ្នាំ២០១៨ មកនៅត្រឹម ១២,៧០% នៅឆ្នាំ២០២២៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


