ព័ត៌មានជាតិ
ត្រីគល់រាំង៤ក្បាលនឹងត្រៀមលែងចូលបឹងធម្មជាតិវិញនៅរដូវទឹកឡើង
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ អ្នកនេសាទឧស្សាហកម្មដាយត្រី នៅគន្លងទី៤ដេ បានបរិច្ចាកត្រីគល់រាំងចំនួន៤ក្បាល ដល់គម្រោងអច្ឆរិយៈមេគង្គ ដើម្បីជួយអភិរក្សប្រភេទត្រីដែលងាយរងគ្រោះផុតពូជនេះ។

ត្រីគល់រាំងទាំង៤ក្បាលនោះ មានទម្ងន់ខុសៗគ្នា មានដូចជា ទម្ងន់ ១៥គីឡូក្រាម ចំនួនពីរក្បាល ទម្ងន់ ១៧គីឡូក្រាម ចំនួន ១ក្បាល និង ទម្ងន់ ២១គីឡូក្រាម ចំនួន១ក្បាល។ ដោយសារបច្ចុប្បន្ននេះ គឺជារដូវទឹកសម្រក មិនអាចលែងភ្លាមៗ បាន គម្រោងបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប របស់រដ្ឋបាលជលផល បានដឹកជញ្ជូនត្រីទាំងបួនក្បាលនេះ ទៅថែបំប៉ននៅក្នុងស្រះ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតនៅក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ត្រីគល់រាំងទាំងបួនក្បាលនេះ នឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ នាពេលសមស្រប ក្នុងរដូវទឹកតំឡើងនាឆ្នាំក្រោយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ