ព័ត៌មានជាតិ
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាថ្មីមួយបន្ថែមទៀត នៅខេត្តព្រះវិហារ
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាថ្មីមួយបន្ថែមទៀត គឺសាលាបឋមសិក្សាជោគជ័យ ដែលមានទីតាំងស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ នេះគឺជាអគារសាលាបឋមសិក្សាទី ២ ហើយ ដែលអង្គការបានផ្ដល់ជំនួយសាងសង់នៅក្នុងខេត្តជាប់ព្រំប្រទល់ថៃមួយនេះ។

បើតាមលោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានអះអាងថា ចាប់តាំងពីបានចាប់ផ្ដើមសកម្មភាពសង្គម និងមនុស្សធម៌តាំងពីឆ្នាំ ២០១៨ មកទល់បច្ចុប្បន្ន អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានសាងសង់អគារសិក្សាសរុបចំនួន ៨ ហើយ នៅក្នុងខេត្តចំនួន ៥ រួមមាន មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ ព្រះវិហារ និងស្ទឹងត្រែង ដោយបានចំណាយថវិកាអស់ប្រមាណ ៥៧ ម៉ឺនដុល្លារអាមេរិក។ ជាមធ្យម អគារសិក្សាមួយខ្នង ត្រូវការចំណាយថវិកាអស់ប្រមាណ ៧ ម៉ឺន ១ ពាន់ដុល្លារអាមេរិក និងប្រើប្រាស់ពេលវេលាសាងសង់ចំនួន ៧ ខែ។ លោកបណ្ឌិត ព្រំ វិសុទ្ធ បានបន្ថែមថា សម្រាប់អគារបឋមសិក្សាចំនួន ៨ ខ្នង ដែលបានសាងសង់ឡើងរួចរាល់ជាស្ថាពរ និងបានប្រគល់ជូនសហគមប្រើប្រាស់ហើយនោះ បច្ចុប្បន្នមានសិស្សកំពុងសិក្សាសរុបជាង ១ ពាន់នាក់។ យ៉ាងណាមិញ នៅឆ្នាំ ២០២៣ អង្គការមនុស្សធម៌មួយនេះកំពុងសាងសង់អគារសិក្សាចំនួន ៣ ខ្នងបន្ថែមទៀតផងដែរ។

លោក សុខ សាន្ដភារ៉ា អភិបាលរងខេត្តព្រះវិហារបានលើកឡើងថា អគារសាលាបឋមសិក្សាថ្មី ដែលប្រកបដោយគុណភាព ផាសុកភាព និងស្រស់ស្អាត ដែលជាជំនួយរបស់អង្គការអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្រាប់ខេត្តសិស្សានុសិស្សនៅក្នុងខេត្តព្រះវិហារនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់សិស្សានុសិស្សក្នុងស្រុកឆែប ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្ដុះវិជ្ជាជីវៈកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍អនាគតដ៏ល្អប្រសើររបស់ខ្លួន។

ជាមួយគ្នានេះ លោកស្រី ឡូ រ៉ា នាយិកា ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនព្រូដិនសល បានលើកឡើងដែរថា ការអប់រំ គឺមានសារសំខាន់បំផុតដើម្បីជោគជ័យក្នុងជីវិត។

លោកស្រីជឿជាក់យ៉ាងមុតមាំថា ការអប់រំ ដែលប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ គឺពិតជាអាចជួយឲ្យយើងសម្រេចបានគ្រប់កិច្ចការសំខាន់ៗជាច្រើន។ ដូច្នេះ លោកស្រី មានក្ដីរំភើបចំពោះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្នុងការសាងសង់អគារសិក្សានៅក្នុងសហគមន៍ និងបានផ្ដល់ឱកាសឲ្យក្រុមហ៊ុនព្រូដិនសល ចូលរួមក្នុងការសាងសង់អគារមួយនេះ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាជោគជ័យ ដែលទើបតែសម្ពោធដាក់ឲ្យដំណើរការថ្មីនេះ មានសិស្សសិក្សាពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ៦ សរុបចំនួន ១២០ នាក់៕









-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់