Connect with us

ព័ត៌មានជាតិ

ស្ថានភាពរន្ទះបាញ់ដើមឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន

បានផុស

នៅ

ស្ថានភាព​រន្ទះបាញ់​នៅ​ដើម​ឆ្នាំ ២០២៣ នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន ដោយ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១២ មេសា​នេះ​ថា ក្នុង​រយៈពេល ៣ ខែ ដើម​ឆ្នាំ ២០២៣ នេះ គ្រោះ​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ៣ លើក​ប៉ុណ្ណោះ នៅ​ខេត្ត​ក្រចេះ ឧត្តរមានជ័យ និង​បាត់ដំបង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​រង​របួស​ធ្ងន់-ស្រាល​ចំនួន ៣ នាក់ និង​ងាប់​គោ ១ ក្បាល។

លោក​បាន​បន្ត​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៣ ខែ ឆ្នាំ ២០២២ កន្លងទៅ​ឃើញ​ថា មាន​ការ​ថយ​ចុះ​ច្រើន ដោយ ៣ ខែ​ឆ្នាំមុន គ្រោះ​រន្ទះបាញ់​បាន​កើត​ឡើង ១២ លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ ២ ខ្នង មនុស្ស​ស្លាប់ ៣ នាក់ រង​របួស ៦ នាក់ និង​ងាប់​គោក្របី ៥ ក្បាល។

យ៉ាងណាក៏ដោយ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​នេះ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដោយ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៨ ខែ​មេសា​ខាង​មុន​នេះ ដោយសារ​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល ៣ ខែ ដើម​ឆ្នាំ ២០២៣ នេះ​ដែរ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន ៣២ លើក ទៅ​លើ​ខេត្ត​ចំនួន ១៤ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ១៧០ ខ្នង របើក​ដំបូល និង​ខូចខាត​មធ្យម​ចំនួន ១២២៦ ខ្នង របើក​ដំបូល​សាលារៀន ១៥ អគារ កុដិ​ព្រះសង្ឃ ១ ខ្នង អគារ​រដ្ឋបាល ២ ខ្នង លិច​ទូក​នេសាទ ២ គ្រឿង ស្លាប់ ២ នាក់ របួស ១២ នាក់ និង​ជួយសង្គ្រោះ​បាន​ចំនួន ១៦ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម