ព័ត៌មានជាតិ
ទីតាំងប្រកួតស៊ីហ្គេមនៅក្នុងខេត្តកែប រៀបចំសម្រេចបាន ៩៩ ភាគរយ
នៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៣ អាជ្ញាធរខេត្តកែបបានអនុវត្តការងារកែលម្អទីតាំងឆ្នេរកែបសម្រេចបានប្រមាណ ៩៩ ភាគរយសម្រាប់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នៅសល់តែការងារបំពាក់ភ្លើងបំភ្លឺតិចតួចបន្ថែមទៀតប៉ុណ្ណោះ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានត្រៀមសណ្ឋាគារពីរកន្លែងសម្រាប់កីឡាករ កីឡាការិនីសម្រាកក្នុងពេលចូលរួមប្រកួតនៅក្នុងខេត្តកែបផងដែរ។


លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនិងជំរុញពន្លឿនតារដ្ឋានអ៊ុតកៅស៊ី AC ផ្លូវលេខ ៣៣A នៅក្នុងក្រុងកែបកាលពីថ្ងៃទី ១៩ ខែមេសាកន្លងទៅនេះ ដើម្បីត្រៀមទទួលប្រភេទកីឡាដែលត្រូវប្រកួតនៅក្នុងខេត្តកែបគឺកីឡាទ្រីយ៉ាថ្លុង ដែលមានបីវិញ្ញាសារដូចជាហែលទឹកសមុទ្រ ជិះកង់ និងរត់ចម្ងាយ។



អាជ្ញាធរខេត្តកែបបានលើងឡើងថា ការអនុវត្តការងាររៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏កើតមានភាពចម្រូងចម្រាស់មួយចំនួនផងដែរ ដែលមានក្រុមអាជីវករដែលលក់ដូរនៅតាមបណ្តោយឆ្នេរកែបខេត្តកែបបង្ហាញការពេញចិត្តចំពោះវិធានការរបស់រដ្ឋបាលខេត្តកែប។
ចំពោះរដ្ឋបាលខេត្តកែបដែលមានបញ្ហាចម្រូងចម្រាស់ជាមួយក្រុមអាជីវករ ដែលលក់ដូរនៅតាមបណ្តោយឆ្នេរខេត្តកែបមិនមែនជាលើកទីមួយនោះទេ។ អាជ្ញាធររំដោះឆ្នេរកែបចេញបានពីកណ្តាប់ដៃក្រុមអាជីវករមកវិញ គឺដើម្បីកុំឱ្យមានការប៉ះពាល់ទៅដល់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តនៅតាមតំបន់ឆ្នេរខេត្តកែបនេះ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


