ព័ត៌មានជាតិ
សមាជិក ACD ទទួលស្គាល់បញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងឯកភាពដោះស្រាយតាមរយៈអភិក្រមពហុវិស័យ
កិច្ចប្រជុំប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th Ministerial Meeting of the Asia Cooperation Dialogue – ACD) បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ហើយនៅក្នុងកិច្ចប្រជុំនោះ មានលោក ម៉េវលុត ឆាវូស៊ូលុ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី ជាប្រធាន ហើយប្រទេសជាសមាជិក ទទួលស្គាល់បញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងឯកភាពដោះស្រាយតាមរយៈអភិក្រមពហុវិស័យ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាស ស្តីពីលទ្ធផល នៃកិច្ចប្រជុំ ដែលបានផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា។

តាមក្រសួងការបរទេសបានឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំនោះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមមូលបទ “ទេសចរណ៍តាមគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ” (The New Normal and Safe and Healthy Tourism) ។

បើតាមលទ្ធផល នៃកិច្ចប្រជុំ ប្រទេសជាសមាជិក ACD បានទទួលស្គាល់នូវភាពចាំបាច់បន្ទាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងបានឯកភាពរួមគ្នាដោះស្រាយផលប៉ះពាល់លើបញ្ហាសង្គម-សេដ្ឋកិច្ច រួមទាំងវិស័យទេសចរណ៍ តាមរយៈអភិក្រមពហុវិស័យ។ កិច្ចសហការរួមគ្នានេះ រួមបញ្ចូលទាំងវិធានការចាំបាច់ទាំងអស់ក្នុងការការពារសុខភាព និងសុវត្ថិភាព ការពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមក ការរួមកម្លាំងក្នុងកិច្ចខិតខំប្រឹងប្រែងស្តារនិងអភិវឌ្ឍទេសចរណ៍ជាតិឡើងវិញ ការចែករំលែកចំណេះដឹងនិងឧត្តមានុវត្តន៍ ក៏ដូចជាការជំរុញលំហូរវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខផ្នែកសុខាភិបាល និងការស្ដារឡើងវិញប្រកបដោយចីរភាព។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកអង្គប្រជុំនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការដាក់ចេញនូវផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិ ជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងផែនការស្ដារឡើងវិញ វិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែធានានូវការស្ដារប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស នៃក្បាលម៉ាស៊ីនជំរុញកំណើនដ៏សំខាន់សម្រាប់ជាតិនោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវដល់ការស្ដារវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត ក្នុងតំបន់ទាំងមូល។

ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មី នូវការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកទាំងអស់ ដើម្បីបន្តឱ្យ ACD ឈានទៅជាវេទិកាពហុភាគីដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការពឹងផ្អែកគ្នាទៅវិញទៅមកនៅគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។
រដ្ឋមន្ត្រីការបរទេស និងតំណាងជាន់ខ្ពស់របស់ ACD ក៏បានសម្តែងនូវការកោតសរសើរដល់ប្រទេសតួកគី ក្នុងតួនាទីជាប្រធានប្រកបដោយជោគជ័យសម្រាប់អាណត្តិ ២០១៩-២០២០ និងការបន្តធ្វើជាប្រធានរហូតដល់ខែកញ្ញា ឆ្នាំ២០២១៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


