ព័ត៌មានជាតិ
មកស្គាល់យុវវ័យ ៣រូប តែងបង្ហាញគន្លឹះល្អៗសម្រាប់ការរៀនសូត្រ
បណ្តាញទំនាក់ទំនងសង្គម ត្រូវបានប្រើប្រាស់ជាប្រយោជន៍យ៉ាងទូលំទូលាយ មិនថាសម្រាប់ការសិក្សារៀនសូត្រ មុខជំនួញ ឬគោលបំណងដទៃផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់ យុវជនសម័យថ្មីនាពេលបច្ចុប្បន្ន កាន់តែយល់ច្បាស់ និងចូលចិត្តចែករំលែកនូវអ្វីដែលល្អៗសម្រាប់គ្នា ពិសេសតាមរយៈ បណ្តាញទំនាក់ទំនងសង្គមនេះផ្ទាល់តែម្តង ដូចជាការបង្កើតមាតិកាទាក់ទងនឹងការកម្សាន្ត ព័ត៌មាន ពិសេសចំណេះ ជំនាញ និងបទពិសោធន៍។

កម្ពុជាថ្មី សូមធ្វើការចែករំលែកប្រភពធនធានមនុស្ស ៣រូប ក្នុងចំណោមអតីតសិស្សនិទ្ទេសA ជាច្រើនផ្សេងទៀត នៃអ្នកជំនាន់ក្រោយរបស់កម្ពុជា ដែលសុទ្ធសឹងតែជាអ្នកផលិត និងចែករំលែកមាតិកាចំណេះដឹងសំខាន់ៗ។
១. ប៉ូលី រតនៈ (Poly ratanak)
ការចាប់ផ្តើមផលិតវីដេអូឃ្លីបពីគន្លឹះខ្លះៗទាក់ទងនឹងការរៀនសូត្ររបស់ រតនៈ ដំបូងគឺនៅអំឡុងឆ្នាំ២០១៧ ជាមួយនឹងការចែករំលែកវិធីសាស្ត្រសិក្សាលើមុខវិជ្ជាផ្សេងៗ សម្រាប់សិស្សកម្រិតវិទ្យាល័យ រហូតដល់គន្លឹះសិក្សារៀនសូត្រ អំពីចំណេះដឹងទូទៅ។ យុវជនវ័យក្មេងរូបនេះ តែងតែងផលិតវីដេអូទាក់ទងគន្លឹះ និងវិធីសាស្ត្រសិក្សារៀនសូត្រ ក៏ដូចជាណែនាំសៀវភៅល្អៗសម្រាប់អ្នកដែលចូលចិត្តអាន ហើយទទួលបានគាំទ្រ និងតាមដានច្រើនពីសាធារណជន ពិសេសសិស្ស-និស្សិត។

២. សេង រ័ត្នសេដ្ឋាមុនី (SENG Rothsethamony)
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A (ឆ្នាំ២០១៨) ដែលបច្ចុប្បន្ន កំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក និងជាអ្នកផលិតមាតិកាមួយរូប ដែលសាធារណជនភាគច្រើនស្គាល់យុវតីរូបនេះ តាមរយៈការចែករំលែកចំណេះដឹង និងគន្លឹះសិក្សារៀនសូត្រដើម្បីទទួលបានអាហាររូបករណ៍ជាដើម។ ក្រៅពីនោះ ក៏សង្កេតឃើញ រ័ត្នសេដ្ឋាមុនី ចែក រំលែកនូវបទពិសោធល្អៗ ទាក់ទងនឹងសកម្មភាពទូទៅមួយចំនួននៅអាមេរិកផងដែរ។

៣. ភាព សុភ័ក (Pheap Sopheak)
ភាព សុភ័ក អតីតសិស្សនិទ្ទេស A (ឆ្នាំ២០១៩) មួយរូបទៀត ដែលយុវវ័យភាគច្រើនស្គាល់ថា ជាអ្នកផលិតមាតិកា ចំណេះដឹងមួយរូប ដែលតែងតែផ្តល់ជាគន្លឹះសម្រាប់សិស្ស-និស្សិត ក្នុងការរៀនសូត្រ និងវិធីសាស្ត្រល្អៗផ្សេងទៀត ក្នុងការធ្វើអ្វីមួយដែលជាប្រយោជន៍សម្រាប់ខ្លួន។ ក្នុងសកម្មភាពនៃការចែករំលែកនេះទៀតសោត ប្អូនប្រុស ភាព សុភ័ក ក៏មានជាការផលិតវីដេអូបែប Review ពីសៀវភៅប្រលោមលោក និងសៀវភៅលើកទឹកចិត្តផងដែរ។

គួរបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ អតីតសិស្សនិទ្ទេសA ទាំង៣រូបនេះ នៅតែជាអ្នកផលិតមាតិកាចែករំលែកពីចំណេះដឹង ទស្សនៈវិជ្ជា បទពិសោធន៍ និងសកម្មភាពល្អៗផ្សេងទៀត ដែលសុទ្ធសឹងជាគុណប្រយោជន៍ដល់យុវវ័យ ពិសេសសិស្ស-និស្សិត ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


