ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងស្រុកចន្ទ្រា
អាជ្ញាធរខេត្តស្វាយរៀង បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ពោលគឺពីក្រុងរហូតដល់ជនបទ។ ជាក់ស្តែង លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្មបំបែកមួយខ្សែប្រវែង ៣.៩០០ម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ កម្រាស់១.៥ ០សង់ទីម៉ែត្រ ឆ្លងកាត់២ភូមិ គឺភូមិបន្លាស្អិត និងភូមិត្រពាំងធ្លក ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា ថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២៣។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុក បានសុំការយោគយល់ពីប្រជាពលរដ្ឋ សម្រាប់ការពង្រីក និងជួសជុលស្ថាបនាផ្លូវនាពេលនេះ អាចមានផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។ លើសពីនេះទៀត លោកស្នើថា នៅពេលផ្លូវនេះបានជួសជុលរួចហើយសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវការគ្រោះ ដែលកើតមានជារៀងរាល់ថ្ងៃ។

លោកអភិបាលស្រុកបានបន្តថា នៅពេលមានជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លោកបានរកវ៉ាក់សាំងមកចាក់ស្រោចជួយជីវិតប្រជាជនឲ្យបានឆ្លងផុតគ្រោះមរណៈបានទាន់ពេលវេលា។ ដើម្បីលើកស្ទួយជាប្រភាពប្រជាជនរាជរដ្ឋាភិបាលមានគោលនយោបាយទាក់ទាញអ្នកវិនិយោគឲ្យមកសាងសង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលនាំឲ្យកូនចៅយើងមានការងារធ្វើមានប្រាក់ចំណូលជួយដល់គ្រួសារ។

លោកបានបន្ថែមទៀតថា ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងបានរួចផុតពីសង្គ្រាមរួចផុតពីសម័យជូរចត់លំបាកតោកយ៉ាកម្នាក់ៗមានជីវភាពសមរម្យជាបណ្ដើរៗមានទីជម្រកសមរម្យ មានសាលារៀនមន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែងមានស្ពានឆ្លងទន្លេតូចធំឆ្លងកាត់ ស្ពានអាកាស មានផ្លូវល្បឿនលឿនធ្វើដំណើរបានស្រួលរហ័សទាន់ចិត្តមានពហុកីឡាដ្ឋានទំនើបហើយបានរៀបចំកីឡាស៊ីហ្គេមទទួលភ្ញៀវជាតិអន្តរជាតិបានរាប់ម៉ឺននាក់ថែមទៀតផង។
លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា សុខសន្តិភាពពេញលេញ មានសាមគ្គីគ្នាទើបមានការរីកចម្រើន បែកបាក់គ្នាមានតែងនាំឱ្យវិនាស៕
ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


