ព័ត៌មានជាតិ
Update៖ គម្រោងសង់ស្ពានថ្មីកាត់ទន្លេបាសាក់ពីព្រែកប្រា មកចាក់អង្រែក្រោម មានជម្រើសពីរ
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលស្ថិតនៅចន្លោះស្ពានព្រះមុនីវង្សថ្មីនឹងស្ពានព្រែកសំរោង ត្រូវបានអាជ្ញាធរបង្ហើបឲ្យដឹងថា អាចជ្រើសរើសយកគម្រោងមួយ ក្នុងចំណោមគម្រោងចំនួនពីរ។

យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែមករានេះថា តាមការលើកគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលលោកបានចូលរួមប្រជុំផ្ទាល់ គម្រោងទី១ គឺចំស្តុបចរាចរណ៍វត្តចាក់អង្រែក្រោមជាប់នឹងក្រុមហ៊ុនឧកញ៉ា ថោង សារ៉ាត់ ៩៩៩ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកានិងភូមិទួលរកា១ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងទី២ គឺចំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគម្រោងទាំងពីរនេះ គឺក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោមទាំងអស់។


ដោយឡែកប៉ែកខាងកើតទន្លេបាសាក់វិញ គឺក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគម្រោងទី១ជាប់ស្តុបចរាចរណ៍វត្តចាក់អង្រែក្រោមនោះ គឺចំភូមិព្រែកតាពៅម្តុំភូមិជនជាតិខ្មែរឥស្លាមព្រែកប្រា ប៉ុន្តែគម្រោងទី១អាចខកខាន ដោយសារកម្ពស់ស្ពានខ្ពស់ជាងវិហារវត្តចាក់អង្រែក្រោមពេក។ ដូច្នេះអាចយកគម្រោងទី២វិញ គឺស្ថិតនៅចំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោមនិងស្នាក់ការភូមិបាលខណ្ឌមានជ័យ ឆ្លងមកភូមិអូរអណ្តូងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆ្ពោះទៅរកដីក្រុមហ៊ុនឧកញ៉ា ហេង លី ព្រែកប្រា។

ប្រជាពលរដ្ឋចង់បានគម្រោងស្ពាននេះសាងសង់បានឆាប់ៗ ខណៈទីតាំងមួយចំនួនក្នុងគម្រោងដែលប៉ះពាល់ មិនទាន់ត្រូវបានអនុញ្ញាតឲ្យមានការផ្ទេរសិទ្ធិព្រោះរង់ចាំការសម្រេចពីគណៈកម្មការនៃសាលារាជធានីភ្នំពេញ កំណត់ព្រំច្បាស់លាស់សិន។
សាលារាជធានីភ្នំពេញ បានដាក់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានព្រែកសំរោង ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ឲ្យបានប្រសើរឡើងនៅលើបណ្ដោយផ្លូវជាតិលេខ២ ក៏ដូចជាផ្លូវជាតិលេខ១។ គម្រោងបើកការដ្ឋានសាងសង់ស្ពាននេះ មិនទាន់កំណត់នឹងត្រូវសាងសង់នៅពេលណាឲ្យបានច្បាស់លាស់នោះទេ៕
អត្ថបទ៖ នរា
សូមចុចអាន៖ កុំឆ្ងល់! បើឃើញសាឡង់កណ្តាលទន្លេមុខជ្រោយចង្វា អាជ្ញាធរចេញមកបញ្ជាក់ហើយ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់