Connect with us

ព័ត៌មានជាតិ

ចំនួន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ កើន​ដល់​៤៤នាក់ ក្នុង​នោះ​ប៉ះពាល់​ស្រូវ​ប្រមាណ​២៨៤,៩៦១​ហិកតា

បានផុស

នៅ

យោង​តាម​ទិន្នន័យ​ផលប៉ះពាល់​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ទទួល​បាន​នៅ​រសៀល​ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង ឆ្នាំ​២០២០ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​រាជធានី​-​ខេត្ត ចំនួន​២០ ស្មើ​១២១ ក្រុង ស្រុក ខណ្ឌ (​ពោធិ៍សាត់​, ប៉ៃលិន​, បន្ទាយមានជ័យ , ភ្នំពេញ​, បាត់ដំបង​, ស្វាយរៀង​, ត្បូងឃ្មុំ​, ឧ​ត្ត​រ​មានជ័យ​, សៀមរាប​, តាកែវ​, កំពង់ស្ពឺ​, មណ្ឌលគិរី​, ព្រះសីហនុ , កោះកុង​, ព្រះវិហារ​, ស្ទឹងត្រែង​, កំពង់ចាម​, កណ្តាល​, កំពង់ឆ្នាំង​, កំពង់ធំ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជន​ជម្លៀស​ប្រមាណ​១១,៨៩៦ គ្រួសារ ស្មើ​ប្រមាណ​៤៧,៥៨៤​នាក់ ​ប្រជាជន​ស្លាប់​៤៤​នាក់ (​ធៀប​ល្ងាច ថ្ងៃទី​២៦ ខែតុលា កើន​១​នាក់ នៅ​ខេត្តកំពង់ធំ​) ផ្ទះ​ប៉ះពាល់​ប្រមាណ ១៣៤,០០៣​ខ្នង និង​ខូចខាត ៦៣​ខ្នង សាលារៀន​លិច​ទឹក​ប្រមាណ​៩៥១​កន្លែង និង​វត្ត​លិច​ទឹក​ប្រមាណ​៣០៧​កន្លែង​។

​ស្រូវ​លិច​ទឹក​ប្រមាណ​២៨៤,៩៦១​ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ៩៧,០២៩​ហិកតា​, ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ​៦២៧ គ​.​ម ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​១,៦៨៥ គ​.​ម​ , ទំនប់ ប៉ះពាល់​ប្រមាណ ៤៩ គ​.​ម​, ប្រឡាយ​មេ​ប៉ះពាល់​ប្រមាណ ២៧១ គ .​ម​, ប្រឡាយ​រង ប៉ះពាល់​ប្រមាណ ២៧២ គ​.​ម​, ប្រឡាយ​ប្រឡាយ​ស្រោច ស្រព ប៉ះពាល់​ប្រមាណ​១៤៦ គ​.​ម​, ច្រាំងទន្លេ ប៉ះពាល់​២១៩៥ ម​។

​សូម​បញ្ជាក់​ថា របាយការណ៍​នេះ គិត​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា រហូតដល់​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២០៕
កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម