ព័ត៌មានជាតិ
អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលរដ្ឋ និងឯកជនខេត្តកំពត-កែប អនុវត្តតួនាទីបានល្អប្រសើរជាងមុន
កំពត ៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែបនាពេលកន្លងមក លើកិច្ចការងារគ្រប់គ្រងទូទៅ ការប្រតិបត្តិ សេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិ ការចុះត្រួតពិនិត្យប្រតិបត្តិវិជ្ជាជីវៈគ្រូពេទ្យ តាមបណ្តាមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន ឲ្យមានភាពល្អប្រសើរបញ្ចៀសបាននូវហានិភ័យ និងអត្រាស្លាប់របស់អ្នកជំងឺ។

ថ្លែងនៅក្នុង មហាសន្និបាតបូកសរុបការងារអាណត្តិ៦ឆ្នាំ លើកទី៣ និងបោះឆ្នោតជ្រើសរើសសមាសភាពថ្មីសម្រាប់អាណត្តិ៦ឆ្នាំ លើកទី៤ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ធ្វើឡើងនៅមន្ទីរសុខាភិបាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ឡាំ អេង ហួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានមានប្រសាសន៍រំលឹកឡើងវិញថា ច្បាប់ស្តីពីការគ្រប់គ្រងគណៈវិជ្ជាជីវៈសុខាភិបាលបានចែងថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីជានិយ័តករ ក្នុងការបង្កើតលក្ខខន្តិកៈនានា ក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាល ប្រកបដោយក្រមសីលធម៌ គុណធម៌ សុវត្ថិភាព រួមមានការចុះបញ្ជីការ ការធ្វើអាជ្ញាប័ណ្ណ និងធានាថាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ បានបំពេញតាមលក្ខខន្តិកៈតម្រូវដើម្បីទទួលបានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ សំដៅលើកកម្ពស់ ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។

លោកបន្តថា កន្លងមកនេះក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត កែវ សុផាន សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ លើកិច្ចការងារគ្រប់គ្រងទូទៅ ការប្រតិបត្តិសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិ ការចុះត្រួតពិនិត្យប្រតិបត្តិវិជ្ជាជីវៈគ្រូពេទ្យ តាមបណ្តាមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន ឲ្យមានភាពល្អប្រសើរ បញ្ចៀសបាននូវហានិភ័យ និងអត្រាស្លាប់របស់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិតកែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាប់ឆ្នោត បានប្រាប់ឲ្យដឹងថា តាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តម្រូវឱ្យមានការបោះឆ្នោតតាមអាណត្តិនីមួយៗ រៀងរាល់២ឆ្នាំម្តង ដើម្បីកែសម្រួលសមាសភាពដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យ សំដៅពន្លឿន ការគ្រប់គ្រង សមាជិកភាព ផែនការសកម្មភាព ការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាសស្ត្រ បន្តដោយតម្លាភាព វឌ្ឍនភាពវិជ្ជាជីវៈ ទាំងគុណវឌ្ឍន៍ គុណធម៌ សមធម៌ សាមគ្គីភាព ប្រកបដោយក្រមសីលធម៌នៃវិជ្ជាជីវៈដើម្បីចូលរួមកាត់បន្ថយ ហានិភ័យអត្រាស្លាប់ផ្សេងៗ ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈ និងសេវាឯកជន។

តាមរបាយការណ៍របស់មន្ទីរសុខាភិបាលបានបញ្ជាក់ថា ខេត្តកំពតមានស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យបង្អែក៥ មណ្ឌលសុខភាព៦៦ ដែលមានមន្ត្រីបុគ្គលិកសរុប១១៦នាក់ ក្នុងនោះ ស្រី៧១០នាក់ និងមានមន្ត្រីកិច្ចសន្យាចំនួន១២៤នាក់ផងដែរ។

សេវាឯកជនមានគ្លីនិកសម្រាកព្យាបាល១៩កន្លែង បន្ទប់ពិគ្រោះព្យាបាល ១៣១កន្លែង បន្ទប់ថែទាំវិជ្ជសាស្ត្រ ៣០៦កន្លែង បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ១៦៦កន្លែង មន្ទីរសម្រាកព្យាបាលមាត់ធ្មេញ៣កន្លែង បន្ទប់ពិគ្រោះព្យាបាលមាត់ធ្មេញ៣៦កន្លែង បន្ទប់ថែទាំមាត់ធ្មេញមាន២៧កន្លែង មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ៤កន្លែង បន្ទប់ពិគ្រោះព្យាបាលភ្នែក១កន្លែង និងបន្ទប់ថែទាំភ្នែក១កន្លែង ឱសថស្ថាន៤៧កន្លែង និងឱសថស្ថានរងចំនួន៩កន្លែង៕
ដោយ ៖ សឹង រ៉ាត់


















-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ