ព័ត៌មានជាតិ
ខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំបន្ទាប់
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផល សុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្មន្តទី៧ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីបុគ្គលិកពេទ្យ មន្ទីរពេទ្យ មណ្ឌលសុខភាពស្រុកប្រតិបត្តិ តំណាងអង្គការដៃគូរ ប្រមាណ ៥០០នាក់។

ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប លោកសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈ ក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ សំខាន់ក្នុងសភាពការណ៍នៃការឈ្លានពានរបស់ទាហានថៃ មកលើទឹកដីកម្ពុជា។
លោកបានវាយតម្លៃខ្ពស់ពីការវិវត្តន៍ថ្មីៗជាច្រើន ទាំងលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ និង ជួសជុលបន្ថែមនូវអគារផ្សេងៗ ការកសាងសមត្ថភាពមន្រ្តី និងបុគ្គលិក ឱ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍។ លោករដ្ឋមន្រ្តី ក៏បានផ្ដល់នូវអនុសាសន៍ដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ក្នុងការរៀបចំផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរណ៍ គឺត្រូវបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាព ព្រមទាំងប៉ុស្តិ៍សុខភាព។

បន្តលើកកម្ពស់បណ្តោះបណ្តាលសម្ថតភាពដល់មន្រ្តីរាជការបុគ្គលិក និងពង្រឹងសាមគ្គីភាពវិន័យក្នុងការបំពេញការងារ ការប្រចាំការ២៤ម៉ោង ៧ថ្ងៃក្នុង១សប្តាស៍។ លើកកម្ពស់គុណភាពលទ្ធភាពនៃការបម្រើសេវា ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងពង្រឹងការធ្វើបដិសណ្ឋារកិច្ចការបម្រើសេវាថែទាំអ្នកជំងឺឱ្យល្អប្រសើរបន្ថែមទៀត។ ពង្រឹងប្រពន្ធព័ត៌មាន តាមដានការវាយតម្លៃយន្តការសុខភាព ឌីជីថល ពាណិជ្ជកម្ម និង ការវាយតម្លៃជាប្រចាំមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក។ ព្រមទាំងបន្តរួមគ្នាដោះស្រាយបញ្ហារក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្រើនគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានប្រសិទ្ធភាព ជាពិសេសប្រជាពលរដ្ឋមានការលំបាកខ្វះធនធាន។
លើសពីនេះត្រូវបន្តធ្វើការសហការឱ្យបានខ្ពស់ជាមួយអាជ្ញាធរដៃគូរ នៅក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល សំខាន់ការពង្រីកសេវានៅតាមសហគមន៍។ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្ន័យទាក់ទងទៅ និងព័ត៌មានត្រឡប់របស់អ្នកជំ និងទិន្ន័យសម្រាប់ការពារតាមដានសេវារបស់មន្ទីរពេទ្យ ដើម្បីរៀបចំការអភិវឌ្ឍន៍របស់ខ្លួនកាន់តែប្រសើរ។ ពង្រឹងការងារ និញ្ញាតិកម្មរបស់មន្ទីរសុខាភិបាលផ្នែកសាធារណៈ និង ក្រមសីលធម៌វិជ្ជាជីវៈទាំង៥ក្នុងដែនសម្ថតកិច្ចរបស់ខ្លួនផងដែរ។

ចំណែក លោក លី សារី បានគូសបញ្ជាក់ថា សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ បង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល ដែលមន្ទីរសុខាភិបាល រដ្ឋបាលក្រុង ស្រុក អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងតួអង្គពាក់ព័ន្ធទាំងឡាយបាននិងកំពុងអនុវត្ត និងបន្តអនុវត្ត លើកកម្ពស់សុខុមាលភាព ជាគោលនយោ បាយ អាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ និងសូមឱ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគួរសុខភាព ផ្តល់ការចូលរួមនៅឆ្នាំខាងមុខឱ្យបានបន្តទៀត។

ក្នុងឱកាសន៉ដែរ ដើមី្បលើកទឹកចិត្តដល់មន្ត្រី គ្រូពេទ្យដែលបានខិតខំបម្រើសេវាសុខាភិបាលនៅទូទាំងខេត្ត លោកសាស្រ្តាចារ្យ ឈាង រ៉ា បានធ្វើការបំពាក់គ្រឿងឥស្សររិយសការងារ ជូនដល់មន្ត្រី គ្រូពេទ្យ ចំនួន ២៤១រូប៕

ដោយ៖ គឿន វេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


