Connect with us

ព័ត៌មានជាតិ

បណ្ដុះបណ្ដាល​ជូន​ដល់​ជន​បង្គោល​នៅ​ថ្នាក់​ខណ្ឌ​ទាំង​១៤​ស្ដីពី ការចិញ្ចឹម​កូន​បែប​វិជ្ជមាន​

បានផុស

នៅ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា ដើម្បី​កុមារ​មាន​សុខ​ភាពល្អ​ពិសេស​បញ្ចៀស​នូវ​ជំងឺ​ដ​ង្កា​ត់​បាន​លុះត្រាតែ​មានការ​ថែ​រទាំ​កូនៗ​ឲ្យ​បានល្អ​ពី​សំណាក់​អ្នក​ម្តាយ​លោកឪពុក​គ្រប់រូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចនេះហើយ​ទើប​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​ជូន​ដល់​ជន​បង្គោល​នៅ​ថ្នាក់​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង​។

នេះ​ជា​ការ​លើកឡើង​របស់លោក​ស្រី​ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ថ្លែង​បែបនេះ​កាលពី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១២​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​នាយកដ្ឋាន​សុ ខុ​មាល​ភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុងពេល​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី ការចិញ្ចឹម​កូន​បែប​វិជ្ជមាន​ជូន​ដល់​ជន​បង្គោល​នៅ​ថ្នាក់​ខណ្ឌ​ទាំង​១៤ ក្នុង​រាជ ធានី​ភ្នំពេញ។

លោកស្រី​ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ថា វគ្គ​បណ្តុះបណ្តាល​ស្ដីពី ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​ជូន​ដល់​ជន​បង្គោល​នៅ​ថ្នាក់​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​មាន​អត្ថ​ប្រយោជន៍​ណាស់​សម្រាប់​ជួយ​ដល់​សុខភាព​កុមារ​ឲ្យ​មាន​សុខ​ភាពល្អ​ស្មារតី​ឆ្លាត​វាងវៃ​ថែមទៀត​។ ដូច្នោះ​ហើយ​ជន​បង្គោល​ក្រោយ​ទទួលបាន​ចំណេះ​ដឹង​ពី​របៀប​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​ត្រូវ​ចែករំលែក​ចំណេះ​បន្តទៅ​អ្នក​ម្តាយ​គ្រប់ៗ​រូប​ដើម្បី​ជួយ​ដល់​ការលូតលាស់​ប្រកបដោយ​ភាព​វិជ្ជមាន​សម្រាប់​កូនៗ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម