Connect with us

ព័ត៌មានជាតិ

យុទ្ធសាស្រ្ត និងចក្ខុវិស័យ រៀបចំដែនដី ខេត្តស្វាយរៀង

បានផុស

នៅ

 (ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី នៃក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត លោក ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត  បានអញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការរៀបចំដែនដីខេត្តស្វាយរៀង ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈ​កម្មការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារវ៉ៃគោ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Richard Mabbitt ប្រធានក្រុមការងារទីប្រឹក្សាបច្ចេកទេស ADB ផងដែរ។

លោក ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី បានមានប្រសាសន៍ថា សិក្ខាសាលាលើកទី៣ នាឱកាសនេះបានផ្ដោតលើគម្រោងកសាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ដែលក្នុងនេះក្រុមការងារទីប្រឹក្សា ADB បានធ្វើការបង្ហាញជូននូវលទ្ធផលនៃការវិភាគ SWOT សេចក្តីព្រាងចក្ខុវិស័យសម្រាប់ខេត្តស្វាយរៀង និងការស្នើ​ឡើងនៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តស្វាយរៀង ដើម្បីអង្គសិក្ខាសាលាពិនិត្យ​និងពិគ្រោះ​យោបល់និងផ្ដល់នូវធាតុចូលបំពេញបន្ថែម។

លោក ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង បានបញ្ជាក់ថា កន្លងមកយើងបានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នៅប្លង់គោលប្រើប្រាស់​ដីក្រុមបាវិតដោយបានកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០៣០ គឺសំដៅរៀបចំ និងអភិវឌ្ឍន៍​(ក្រុងបាវិតជាក្រុងឆ្លាតពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរណ៍កម្រិតអន្តរជាតិ សេវាកម្មក្រុងសំបូរបែប​ប្រកប​ដោយបរិស្ថានរស់នៅល្អសុភមង្គលចីរភាព និងបរិយាយបន្ត) តាមរយៈការជំរុញទី១ គ្រប់គ្រងអភិរក្ស​អភិវឌ្ឍន៍ប្រើប្រាស់ដី និងនគរូបនីយកម្មប្រកបដោយប្រសិទ្ធភាព និងបរិយាយបន្ត។

នៅក្នុងឱកាសនោះដែរលោក  ហែម  ពិសិដ្ឋ  អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន លោក ម៉េង ប៉ុណ្ណារិទ្ធ  អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី ក្រុមការងារបច្ចេកទេសនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ី ADB ដែលមានវត្តមានក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។

លោក ហែម ពិសិដ្ឋ បន្តថា ជំនួសមុខឱ្យលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់សមាជិកគណៈកម្មាធិការរៀបចំដែនដី នគររូបនីយកម្មថ្នាក់ខេត្តសូមយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖ 

១. យកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តផែនការរៀបចំដីថ្នាក់ខេត្ត ឱ្យបានត្រឹមត្រូវតមាមស្តង់ដារ មានសោភណ្ឌភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។

២.មន្ទីរជំនាញ អាជ្ញាធរដែនដី ត្រូវសហការគ្នា ពិនិត្យជំរុញការរៀបចំផែនការប្រើប្រាស់ដី នៅតាមក្រុងស្រុក​​ផ្សេងៗទៀត​ឱ្យបានឆាប់ ពិសេសប្រភេទលំនៅដ្ឋាន ឫសំណង់ និងលក្ខណៈសេដ្ឋកិច្ចសង្គម ផលិតផលសក្កដា​នុពលរបស់​ក្រុងស្រុកនីមួយៗ។

៣.ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីស្ថានភាពប៉ូលភូមិសាស្ត្ររបស់ខេត្ត ដល់បណ្តាអ្នកវិនិយោគ ដើម្បីបង្ក​លក្ខណៈងាយស្រួល ក៏ដូចជាតម្រង់ទិសដៅផែនការអភិវឌ្ឍន៍ឱ្យចំទិសដៅ ប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្ត្រ៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រសួង​ការងារ ចុះ​អនុស្សរណៈ​ជាមួយ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ព័ត៌មានជាតិ៤៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ថ្កោលទោស​ដាច់ខាត​ទង្វើ​បំពាន​លើ​ជីវិត​មនុស្ស​យ៉ាង​ព្រៃផ្សៃ ចំពោះ​ករណី​ឧកញ៉ា​បាញ់​សម្លាប់​មនុស្ស២នាក់​នៅ​បុរី​ប៉េងហួត

អត្ថាធិប្បាយ១ ម៉ោង មុន

សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ចាត់​ក្រុម​គ្រូពេទ្យ​ឯកទេស​បេះដូង​ព្យាបាល​ស្ត្រី​ជា​កម្មករ​សំណង់​ម្នាក់​ដែលមាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា

សន្តិសុខសង្គម៤ ម៉ោង មុន

ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ

អត្ថាធិប្បាយ១ ម៉ោង មុន

សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ

សន្តិសុខសង្គម៧ ម៉ោង មុន

ព័ត៌មានបឋម៖ ខ្មាន់កាំភ្លើងចូលបាញ់ប្រហារសម្លាប់មនុស្ស២នាក់ និងរបួសម្នាក់ក្នុងបុរីប៉េងហួតបឹងស្នោរ

Sokha Hotels

ព័ត៌មានពេញនិយម