ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ ពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពឃោសនារបស់គណបក្សប្រជាជនកម្ពុជា
លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងនេះ គ្រាដែលលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំការជួបជុំសមាជិក-សមាជិកា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ កាលពីព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣នេះ ដោយជួបជុំគ្នានៅកោះពេជ្រ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។ សម្រាប់អាណត្តិនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត បានចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងសកម្ម និងច្រើនលើសលប់។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា មានចំណុចពិសេសមួយដែលគណបក្សផ្សេងៗទៀតមិនអាចធ្វើបាន គឺគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារមួយ ធ្វើដើម្បីប្រជាជន អ្វីៗដើម្បីប្រជាជន និងកើតចេញពីប្រជាជន ហើយពិសេសបាននាំមកនូវសុខសន្តិភាពជូនប្រជាជន ដែលប្រជាជនកម្ពុជាបានបាត់បង់ជាច្រើនសតវត្សមកហើយ។

លោកបន្តទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដាក់ចេញជាគោលនយោបាយច្បាស់លាស់នោះ គឺប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ដូច្នេះសូមប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានឱកាសក្នុងការបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


