ព័ត៌មានជាតិ
លោកស្រី ហែម បញ្ញា បញ្ជាក់ថា ការបោះឆ្នោតនៅខេត្តតាកែវ បានដំណើរការទៅដោយរលូនល្អ
គិតត្រឹមម៉ោង ២រសៀលថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ ២០២៣ នៅទូទាំងខេត្តតាកែវ មានប្រជាពលរដ្ឋ ៥៦៩,២៦២នាក់ ស្មើនឹង ៨៥.១៥ភាគរយ បានទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។ នេះបើតាមលោកស្រី ហែម បញ្ញា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ។

លោកស្រី បានឲ្យដឹងបន្តថា ការបោះឆ្នោតនៅទូទាំងខេត្តតាកែវ បានដំណើរការទៅដោយរលូនល្អ មិនមានបាតុភាពណាមួយកើតឡើងនោះទេឡើយ។

នៅខេត្តតាកែវ មានអាសនៈចំនួន ៨ ហើយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ មានគណបក្សនយោបាយចំនួន ១៤ បានចុះបញ្ជីចូលរួមប្រកួតប្រជែង។ ចំណែកប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦៦៨,៥៤៨នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ១,៥៩៥ការិយាល័យ៕
អត្ថបទ៖ វីរ:


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


