Connect with us

ព័ត៌មានជាតិ

ស្លាប់១៤៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល ២៧ ថ្ងៃ

បានផុស

នៅ

តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងរយៈពេល២៧ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៥៤ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន១៤៥ នាក់ របួសចំនួន៣៥៧ នាក់ របួសធ្ងន់ចំនួន២២៤ នាក់។

ដោយឡែកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៣ លើក ក្នុងនោះស្លាប់ចំនួន០២នាក់ របួសចំនួន០៤ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៣ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី២៧ ខែមករា នេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៩៤៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៧០២ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៤៥ គ្រឿង។

ក្នុងចំណោមម៉ូតូល្មើសទាំង៧០២ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៦៣៨ នាក់, បើកបរល្មើសសញ្ញាចំនួន២៨ គ្រឿង, ស្រវឹងចំនួន០៧ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៩ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០៩ នាក់។

ចំណែករថយន្តទាំង២៤៥ គ្រឿងនោះ មានរថយន្តតូចចំនួន២១៨ គ្រឿង និងរថយន្តធំចំនួន២៧ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៨១ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៥ នាក់, ល្មើសញ្ញាចំនួន១៣ គ្រឿង, បត់ជែងចំនួន០១ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៩៧ នាក់, លើសចំណុះចំនួន១១ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៤ នាក់, អត់ស្លាកលេខចំនួន០៧ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៦ នាក់។

ចំណែករយៈពេល២៧ថ្ងៃ ក្នុងខែមករានេះ មានយានយន្តល្មើសចំនួន២៥១៧៤ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន១៨៥៧១ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៦៦០៣ គ្រឿង ក្នុងនោះរថយន្តតូចចំនួន៥៣០៨ គ្រឿង និងរថយន្តធំចំនួន១២៩៥ គ្រឿង៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទី មុន

ស្ថាប័នប្រណាំងឡាន Formula One ទិញស្ថាប័នប្រណាំងម៉ូតូ MotoGP តម្លៃ៤ពាន់លានដុល្លារ

ព័ត៌មានជាតិ៩ នាទី មុន

សម្ដេចធិបតី ថា សាលារៀន ដើរតួនាទីសំខាន់ជាអង្គភាពផ្ដល់សេវាសាធារណៈក្នុងការបង្រៀន

ជីវិតកម្សាន្ដ១០ នាទី មុន

ឱក សុគន្ធកញ្ញា មោទនភាពចំពោះជ័យជំនះ ជូរី ល្អហួស មកជូនជាតិមាតុភូមិ

ព័ត៌មានជាតិ២១ នាទី មុន

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ របស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

សេចក្ដីជូនដំណឹង៣៥ នាទី មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

Sokha Hotels

ព័ត៌មានពេញនិយម