ព័ត៌មានជាតិ
អគ្គស្នងការរង ជំរុញឱ្យបន្តពង្រឹងសមត្ថភាពនគរបាលជានារីថែមទៀត ដើម្បីប្រសិទ្ធភាពការងារ
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយេនឌ័រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អគ្គស្នងការរងនគរបាលជាតិ បានជំរុញឱ្យក្រុមការងារយេនឌ័រ បន្តពង្រឹងសមត្ថភាពរបស់នគរបាលជានារី ថែមទៀត ជាពិសេសរិះរកវិធីដំណោះស្រាយរាល់បញ្ហាប្រឈមនានារបស់នគរបាលនារី ដើម្បីជំរុញដល់ប្រសិទ្ធភាពនៃការអនុវត្តការងារ។

ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រពេលនេះ គឺជាការជួបជុំលើកដំបូងដើម្បីបង្កើនភាពស្និទស្នាល និងបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងមន្ត្រីជាស្ត្រី។ លោកស្រីឧត្តមសេនីយ៍ឯក បញ្ជាក់ថា នេះជាសក្ខីភាពបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងស្មារតីលើកកម្ពស់សមភាពយេនឌ័រ ការចូលរួមចែករំលែកបទពិសោធន៍ ការបញ្ជ្រាបផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពការងារបញ្រ្ជាបយេនឌ័រក្នុងឆ្នាំ២០២៣ របស់អគ្គស្នងការដ្ឋាន ជាពិសេសក្រុមការងារយេនឌ័រតាមបណ្តានាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមការអះអាងរបស់លោកស្រីឧត្តមសេនីយ៍ឯក នេះបានបញ្ជាក់យ៉ាងច្បាស់ថា ជានិច្ចកាលក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិរក្សាបាននូវប្រពៃណីសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងរឹងមាំរវាងអង្គការចាត់តាំងតាមបណ្តាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នើឱ្យស្មារតីនេះនៅបន្តជានិច្ច។
លោកស្រី អគ្គសង្នការរងនគរបាលជាតិ បានសំណូមពរឱ្យក្រុមការងារយេនឌ័រទាំងអស់បន្តអនុវត្តឱ្យកាន់តែសកម្មបន្ថែមទៀត ដោយអនុលោមតាមផែនការសកម្មភាពយេនឌ័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយបន្តលើកកម្ពស់ការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់នគរបាលនារី ជាពិសេសការបញ្ជ្រាបផ្សព្វផ្សាយចំណេះដឹងលើការងារយេនឌ័រនេះ។ លោកស្រី អគ្គស្នងការរង ក៏បានណែនាំឱ្យមានការសហការគ្នារកវិធីដំណោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលនគរបាលនារីជួបប្រទះ ដើម្បីជំរុញដល់ប្រសិទ្ធភាពនៃការអនុវត្តការងារដែលថ្នាក់ដឹកនាំប្រគល់ឱ្យ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


