ព័ត៌មានជាតិ
សូមមើលឲ្យច្បាស់ លក្ខខណ្ឌប្រឡងចូលពេទ្យ នៅសាកលវិទ្យាល័យសុខាភិបាល
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រកាសលក់ពាក្យសុំប្រឡងថ្នាក់ជាតិ សម្រាប់សិស្សបញ្ចប់ថ្នាក់ទី ១២។
នាថ្ងៃទីមួយម្សិលមិញនេះ ពាក្យសុំប្រឡងថ្នាក់ជាតិចំនួន៣,៣៧៧ ត្រូវបានអនាគតនិស្សិតជាវរួចជាស្រេចពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

តាមសេចក្តីជូនដំណឹងគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់សិស្សជាប់សញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ ដែលមិនទាន់ទទួលបានសញ្ញាបត្រ ហើយមានបំណងដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិក្នុងវិស័យសុខាភិបាល ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
-បេក្ខជន បេក្ខនារី អាចប្រើអត្តសញ្ញាណប័ណ្ណសិស្សថ្នាក់ទី ១២ (ថតចម្លងមានបញ្ជាក់ពីរដ្ឋបាលរាជធានីខេត្ត) ជំនួសសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬព្រឹត្តិប័ត្រពិន្ទុនៃការប្រឡងសញ្ញាបត្រទុតិយភូមិជាបណ្តោះអាសន្ន សម្រាប់ការដាក់ពាក្យចូលរួមប្រឡង ភ្ជាប់មកជាមួយពាក្យសុំប្រឡង បង្កាន់ដៃទទួលពាក្យ និងប្រវត្តិរូបសង្ខេបដែលមានគំរូស្រាប់។
-បេក្ខជន បេក្ខនារី ត្រូវយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានបញ្ជាក់ពីរដ្ឋបាលរាជធានីខេត្ត មកប្រគល់ជូនគណៈកម្មាធិការប្រឡងថ្នាក់ជាតិ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាលដែលខ្លួនប្រឡងជាប់យ៉ាងយូររយៈពេល ០១ ខែ ក្រោយពេលប្រកាសលទ្ធផល។ ករណីបេក្ខជន បេក្ខនារី មិនបានយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានបញ្ជាក់ពីរដ្ឋបាលរាជធានីខេត្ត មកប្រគល់ជូនគណៈកម្មាធិការប្រឡងថ្នាក់ជាតិ តាមកាលកំណត់ បេក្ខជន បេក្ខនារី នឹងត្រូវលុបឈ្មោះពីបញ្ជីលទ្ធផលដែលបានប្រឡងជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលដោយស្វ័យប្រវត្តិ។
បញ្ជាក់៖ ចំពោះបេក្ខជន បេក្ខនារី ដែលមានសញ្ញាបត្រទុតិយភូមិមុនឆ្នាំសិក្សា ២០១៩-២០២០ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ ០០៤/២១ គ.ប.ជ ចុះថ្ងៃសុក្រ ០៩ កើត ខែមាឃ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវថ្ងៃ ២២ មករា ឆ្នាំ២០២១ ស្តីពីការប្រឡងថ្នាក់ជាតិជ្រើសរើសឆ្នាំសិក្សាមូលដ្ឋានសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី ១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ របស់គណៈកម្មករប្រឡងថ្នាក់ជាតិ៕


-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


