ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធពិធីបំពាក់ឋានន្ដរស័ក្ដិ និងប្រកាសចូលកាន់តំណែង ដល់លោក ហែម សុវត្ថិ
នៅព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រារព្វពិធីបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែង អគ្គស្នងការរងនគរបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

យោងតាមព្រះរាជក្រឹត្យ នស/រកត/១២២៣/២៦៦១ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក ជូន ឧត្តមសេនីយ៍ទោ ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២៣ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា